adverise with khmeread Unnamed %281%29

ប៉ូលិស​តាម​ចាប់​ជនសង្ស័យ​ ២ ​នាក់​ថែមទៀត​ ទិញ​ម៉ូតូ​ពី​ចោរប្លន់​

    ភ្នំពេញ ៖ ជនសង្ស័យ​ ០២​ នាក់​ទៀត​ត្រូវបាន​ប៉ូលិស​តាម​ចាប់ខ្លួន​ពីបទ​ទទួលផល​ចោរកម្ម ទិញ​ម៉ូតូ​ពី​ចោរប្លន់​គ្មាន​ឯកសារ​ច្បាស់លាស់​នៅ​ថ្ងៃទី​២៧ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៥​ទៀបភ្លឺ នៅ​ចំណុច​មុខ​រោងចក្រ​ស្រា​បៀរ​កម្ពុជា ផ្លូវ​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ និង​កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត​ដែលមាន ទី១-​ឈ្មោះ ផាន់ បារាំង ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កសិករ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ស្រុក​ធំ ឃុំជើង​កែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (​ឃាត់ខ្លួន​) និង​ទី២-​ឈ្មោះ ម៉ៃ ស៊ីថា ហៅ ឆុ​យ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កសិករ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិស្រុក​ធំ ឃុំជើង​កែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (​ឃាត់ខ្លួន​)។​

    ការឃាត់ខ្លួន​នេះ​ពីបទ​ទទួលផល​ចោរកម្ម ដែល​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ​បានទទួល​ទិញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៤​លេខ​តួ​ និងលេខ​ម៉ាស៊ីន ៩១៤៦៩៤៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-2622 ពី​ជនសង្ស័យ​ឈ្មោះ ណាត វណ្ណា និង ឈ្មោះ នេ​ត ចាន់​រិទ្ធី ដែល​បានធ្វើ​សកម្មភាព​យក​កាំបិត​បុ័ងតោ​ ០១ ​ដើម​ដេញ​កាប់​យក​ពី​ជនរងគ្រោះ។​

    ជនរងគ្រោះ​ឈ្មោះ ជិន ចំរើន ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ​ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែល​ត្រូវ​ចោរ​កាប់​ប្លន់​កាលពី​ថ្ងៃទី​២៦​ តុលា​ ២០១៦ វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ភ្នា​ត សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៧ ​តុលា ​ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​មុនី​រ៉េត ភូមិ​ភ្នា​ត សង្កាត់ ស្ទឹងមានជ័យ។​

    ប៉ូលិស​បន្តថា នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផាន់ បារាំង និង​ឈ​មោះ ម៉ៃ​ ​ស៊ីថា បាន​ចាប់យក​វត្ថុតាង​ម៉ូតូ​ចំនួន ០២ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ខ្មៅ សេរី​២០១៤ លេខ​តួ​ និងលេខ​ម៉ាស៊ីន ៩១៤៦៩៤៩ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1K-6427 ​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ប្តូរ​ស្លាក​លេខ​ថ្មី ​និង ម៉ាក​អ៊ែ​ប្លែ​ត ពណ៌​សលាយ​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 1CC -7825 ជា​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព៕

adverise with khmeread

មតិយោបល់