adverise with khmeread 14813139 1159261447494062 981288009 o

បងធំ​ប្រចាំ ស្រុក​សន្ទុក! ត្រូវបានចាប់ខ្លួនក្រោយ​ប្រើ​ហិង្សា​ជា​ក្រុម​នៅ ​ក្រុង​ស្ទឹងសែន

    កំពង់ធំ ៖ បងធំ​ប្រចាំ​ស្រុក​ម្នាក់ទៀត​ត្រូវបាន​ប៉ូលិស​ក្រុង​ស្ទឹងសែន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ថ្ងៃទី២៧ ​តុលា​ ឆ្នាំ​២០១៦ នេះ​នៅ​ចំណុច​ភូមិ កំពង់ធំ សង្កាត់​​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ ដែល​សសស​ល់ពី​ករណី​ប្រើ​ហិ​ង្ស​ជា​ក្រុម។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​សុំ​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​និង​ចៅក្រម​ស៊ើ​ប​សួរ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នៅ​ចំណុច​បន្ទប់​ផ្ទះជួល ភូមិកំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន​ ដែលជា​មុខសញ្ញា​សេសសល់ ក្នុងករណី​ប្រព្រឹត្ត​អំពើហិង្សា​ជា​ក្រុម​កាលពី​ថ្ងៃទី២៣​ តុលា​ ឆ្នាំ​២០១៦ នៅ​សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន កាលពីពេល​កន្លងទៅ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ កែវ ប៊ុន​ធី​ម ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ ពោធិ​ខាវ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក។​

    ជនសង្ស័យ ដែល​ចាប់ខ្លួន​ខាងលើ​បាន​ឆ្លើយ​សារភាព ថា​ខ្លួន​ធ្លាប់បាន​ប្រើ​​ប្រាស់​គ្រឿងញៀន​ប្រហែល ១០០ ​លើក និង​បានរួម​ប្រព្រឹត្ត​អំពើហិង្សា​ថ្ងៃទី​២៣ ជាមួយ​បក្ខពួក​មួយចំនួនទៀត​ពិតប្រាកដ​មែន។​

    ប៉ូលិស​នឹង​បន្តការ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក ​ដែល​នៅ​សេសសល់​ហើយ​កំពុង​គេចខ្លួន មួយចំនួនទៀត ដើម្បី​បញ្ចប់​ករណីនេះ​ទាំងស្រុង ដើម្បី​ថែរក្សា​ឃុំ​-​សង្កាត់​ឱ្យមាន​សុវត្ថិភាព៕

adverise with khmeread

មតិយោបល់