adverise with khmeread 1

អា​ត្រាក់​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​ស្រាល​ ​៦ ​នាក់​នៅ​ប៉ៃលិន​

    ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ០១ ​ករណី រវាង​ម៉ូតូ​និង​ត្រា​ក់ទ​រ័​នៅ​ចំណុច​ស្ថិត​ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង៦ ​និង​៣០​នាទី​ល្ងាច បណ្តាលឱ្យ​រងរបួស​ធ្ងន់​ចំនួន ៣ ​នាក់ និង​ស្រាល​ចំនួន ៣​ នាក់​។



    ប៉ូលិស​និយាយថា អ្នកបើកបរ​ត្រាក់ទ័រ​មានឈ្មោះ ធី រ៉ា ភេទ​ប្រុស អាយុ ៤៨ ​ឆ្នាំ (​គ្មាន​របួស​) មាន​ទីលំនៅ ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន​។​

    ចំណែក​ម៉ូតូ​មាន​គ្នា​ចំនួន ៦​នាក់ ដែលមាន​ឈ្មោះ​ដូចខាងក្រោម​១- ប៉ែន សា​រុំ ភេទ​ប្រុស មុខរបរ​អាជីវករ ជា​អ្នកបើកបរ​ម៉ូតូ (​រងរបួស​ធ្ងន់ បែក​ចង្ការ និង​បាក់​ម្រាមដៃ​)២- ស្រីមុំ អាយុ៣០​ឆ្នាំ (​រងរបួស បាក់​ខ្ទង់ច្រមុះ​)  ៣- លក្ខិណា អាយុ២៨​ឆ្នាំ (​រងរបួស បែក​ថ្ងាស​ខាងមុខ និង​ប៉ោង​ក្បាល​ពីក្រោយ​) រួម​និង​កូនក្មេង ចំនួន០៣​នាក់ រងរបួស​ស្រាល រស់នៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន​។​

    ប៉ូលិស​បន្តថា មូលហេតុ​បណ្តាលមកពី​ភាគី​ខាង​ម៉ូតូ​ដឹក​មនុស្ស​លើស​ចំណុះ និង​ខ្វះ​ការប្រុងប្រយ័ត្ន។​ បច្ចុប្បន្ន​វត្ថុតាង​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ការដោះស្រាយ៕

 

adverise with khmeread

មតិយោបល់