adverise with khmeread Roger1

Roger Moore មិនគាំទ្រឲ្យមានតួអង្គ ០០៧ ជាស្ត្រីទេ

          លោក Roger Moore និយាយថា មិនគួរមាន James Bond ជា​ស្ត្រីទេ ពីព្រោះឈ្មោះ “Jame Bond” គឺមិនមែនជា​ ០០៧ ទេ។

          តារាភាព​យន្ត​ជើង​ចាស់រូបនេះ​​បាន​សម្តែង​ជា​តួអង្គ​ចារបុរស​អង់គ្លេស​ក្នុង​ភាព​យន្ត​ជា​ច្រើន​ដូចជារឿង Live and Let Die រឿង Octopussy and The Man with the Golden gun ។

          ខណៈមាន​ការ​ប៉ាន់​ប្រមាណ​កាន់តែ​ខ្លាំងឡើង​ថា​ ភាព​យន្ត​បន្ទាប់​នឹង​មាន​មុខ​តួឯក​ថ្មី​នោះ លោក Roger ពិត​ជា​ចាប់អារម្មណ៍​ចង់ឃើញ​អ្នកដែល​ត្រូវ​បន្ត​តំណែង​ពី​តារា​ភាព​យន្ត Daniel Craig ជា​អង្គ James Bond បច្ចុប្បន្ន។

          ប៉ុន្តែ​ប្រាកដណាស់ លោក​មិនចង់ឃើញ​ស្ត្រីសម្តែង​ជា​តួអង្គចារនារី​ក្នុង​រឿង James Bond នោះទេ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅអនាគត។

          លោកបាននិយាយថា “​អ្នកអាចមាន​ស្ត្រីដែល​មាន​ឈ្មោះ Jane Bond ប៉ុន្តែ​វាគ្មានពាក់ព័ន្ធនឹង​ James Bond ទេ។ ទេ! Bond គឺ Bond “។

          លោក Roger គាំទ្រ​តារាភាពយន្ត Aidan Turner ឬ​ Tom Hiddleston ឲ្យ​សម្តែង​ជា​តួអង្គចារបុរស​បន្ទាប់  នៅពេលណា Daniel ឈប់សម្តែង​ជាតួ​អង្គ​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់