adverise with khmeread 1

មិន​នាំគ្នា​គិត​ធ្វើការ​នាំគ្នា ​"​បាំង​ផ្លិត​" ​ត្រូវ​ប៉ូលិស​ស្រុក​អង្គស្នួល​ចាប់ខ្លួន

    កណ្តាល ៖ បុរស​៥​នាក់​ជា​អ្នកទិញ​អេតចាយ ​និង​កម្មករសំណង់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​លេងល្បែង​ស៊ី​សង​ (​លេងបៀរ​) ​នា​ថៃ្ង​ទី​២៧ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៣​ និង​៤៥​នាទី នៅ​ចំណុច​មុខផ្ទះ ភូមិ​អន្ទង់​ក្រវៀន ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៥​នាក់​(​ឃាត់ខ្លួន​)៖ ទី១.​ឈ្មោះ​ ស សៀ​ប ​ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​លក់ដូរ​នៅ​ភូមិ​ឃុំ​កើតហេតុ​, ទី២.​ឈ្មោះ ​ស៊ុន សល់ ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខែ្មរ មុខរបរ​ទិញ​អេតចាយ​នៅ​ភូមិ​ឃុំ​កើតហេតុ​, ទី៣.​ឈ្មោះ ​ណា​ង សា​រុំ​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ ជនជាតិ​ខែ្មរ ​មុខរបរ​ទិញ​អេតចាយ​ នៅ​ភូមិ​ឃុំ​កើតហេតុ​, ទី៤.​ឈ្មោះ ​នី ស៊ី​ដេ​ត ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​ជនជាតិ​ខែ្មរ មុខរបរ​កសិករ​នៅ​ភូមិ​ចំការ​ចិន​ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ និងទី​៥.​ឈ្មោះ ​សយ សម្បត្តិ ​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​ជនជាតិ​មុខរបរ កម្មករសំណង់​នៅ​ភូមិបាល​ហាល ឃុំ​ចាន​សែន ស្រុក​ឧដុង្គ ​ខេត្តកំពង់ស្ពឺ​។​

    វត្ថុតាង សម្ភារៈ​ចាប់យក​១-​លុយ​រៀល​សរុប ​១៦.០០០ (ដប់ប្រាំមួយពាន់) ​រៀល​, ២-​បៀរ​មួយ​ហូរ​ និង​៣-​កំរាល​ភួយ ០១ ។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាង​កម្លាំង​ប៉ូលិស​ស្រុក​បានទទួល ព័ត៌មាន​ពី​កម្លាំង​មូលដ្ឋាន​ថា​មាន អ្នក​ល្បែងស៊ីសង នៅ​ចំណុច​ខាងលើ​ទើប​កម្លាំង​អធិការ​ប៉ូលិស​ស្រុក​ចុះទៅ​បង្ក្រាប​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​លេងបៀ​រហើយ​បាន​ឃាត់​នាំយកមក​អធិការដ្ឋាន​ស្រុក​អង្គស្នួល។​

    ក្នុងករណីនេះ សមត្ថកិច្ច ស្នើសុំ​ធ្វើការ​អប់រំ​២៤​ម៉ោង នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក៕

adverise with khmeread

មតិយោបល់