adverise with khmeread Untitled 1

គីម​ជុង​អ៊ុន​បង្ហាញ​ជំនាញ​បាញ់កាំភ្លើង បើក​នាវាមុជទឹក និង​ជិះ​យន្តហោះ​មិនគួរ​ឱ្យ​ជឿ​

    ​គីម​ជុង​អ៊ុន​បានបង្ហាញ​ពី​កងកម្លាំង​ទ័ព​របស់ខ្លួន​ដោយ​កំពុងកាន់​កាំភ្លើង ជិះ​នាវាមុជទឹក និង​ជិះ​យន្តហោះ​ក្នុង​វីដេអូ​ឃោសនា​ដ៏​ប្លែក​មួយ​។​

​    ​ក្នុង​វីដេអូ មេដឹកនាំ​កូរ៉េខាងជើង​គឺ​ត្រូវបាន​ថត​ជាប់​ដោយ​បង្ហាញ​ការត្រៀមខ្លួន​សម្រាប់​សង្គ្រាម​របស់​ប្រទេស​គាត់ ជាពិសេស​ជំនាញ​របស់គាត់​នៅលើ​សមរភូមិ​។​

​    ​ក្នុង​វីដេអូ​គេ​ឃើញ​មេដឹកនាំ​ផ្ដាច់ការ​វ័យ ៣២ ឆ្នាំ​រូបនេះ​ធ្វើ​គំនាប់​និង​រាក់ទាក់​កងទ័ព មើល​រថក្រោះ​បាញ់ និយាយ​គ្នា​ជាមួយនឹង​មេទាហាន និង​សង្កេតមើល​គ្រាប់​មី​ស៊ី​ល​។ នេះ​បើ​យោងតាម​កាសែត Kronen Zeitung របស់​អូទ្រីស​។​

​    ​គាត់​ក៏ត្រូវ​បាន​គេ​ថត​ពេល​កំពុង​មើល​សកម្មភាព​កងទ័ព​បាញ់កាំភ្លើង​យ៉ាង​ជំនាញ​នៅ​កណ្ដាល​ទីតាំង​មួយ មុនពេល​គាត់​កាន់​កាំភ្លើង​ខ្លួន​គាត់​និង​ពិនិត្យ​វា​មើល​។​

​    ​វីដេអូ​នោះ​មាន​ថេរវេលា​លើសពី​មួយ​ម៉ោង ចេញផ្សាយ​នៅ​ទូរទស្សន៍ Korean Central Television កាលពី​ម្សិលមិញ និង​ក្រោយមក​ក៏បាន​ផុស​នៅលើ​បណ្ដាល Youtube​។​

​    ​នៅក្នុង​វីដេអូ​នោះគេ​ក៏​ឃើញ​គីម​ជុង​អ៊ុន​បើក​យន្តហោះ និង​បើក​នាវាមុជទឹក​ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់