adverise with khmeread Unnamed %281%29

​កីឡាករ កីឡាការិនី​ កម្ពុជា​ឈ្នះ​មេដាយ​ ៤ ​គ្រឿង​ពី​ព្រឹត្តិការណ៍​អន្តរជាតិ នៅ​ប្រទេស​ថៃ

    កីឡាករ កីឡាការិនី​កីឡា​សី​ប៉ា​ក់តា​ក្រ និង​ឈី​ន​ឡូ​ន​ កម្ពុជា ដែល​ទើបនឹង​វិលត្រឡប់​ពី​ការប្រកួត​ក្នុង ព្រឹត្តិការណ៍ King-Cup 31th Sepaktakraw World Championship នាទី​ក្រុង​បាងកក ប្រទេស​ថៃ កន្លងទៅ​ថ្មីៗ នេះ​ទទួលបាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​របស់ខ្លួន បន្ទាប់ពី​ឈ្នះ​មេដាយ​ចំនួន​ ៤​ គ្រឿង​នោះ​។​

    លោក​ មាស សារិន ប្រធាន​សហព័ន្ធ​សី​ប៉ាក់​តា​ក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត ជាមួយ​ឡាករ​-​កីឡាការិនី​របស់ខ្លួន​កាលពី​ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា​។​

    លោក ទូច សុភៈ អគ្គលេខាធិការ សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​កម្ពុជា​បាន​ឱ្យ​ដឹងថា ព្រឹត្តិការណ៍​មាន​ប្រទេស​ចំនួន​២៧​មកពី​ទ្វីប​ទាំង​៥​បាន​ចូលរួម​ប្រកួតប្រជែង​។ កម្ពុជា​បាន​បញ្ជូន​កីឡាការិនី​១២​រូប និង​កីឡាករ​១០​រូប​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ 

    ការប្រកួត​ចែកចេញជា ២ កម្រិត គឺ​​ Premier Division និង Division 1​។ ក្រុម កីឡាការិនី​កម្ពុជា ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ មិនដែល​អាក់ខាន​នោះ លេង​ក្នុង Premier Division ដែលជា Division 1 ខ្ពស់​ជាង់គេ​។ 

    ចំពោះ​កីឡាករ​កម្ពុជា ដែល​អាក់ខាន​ចូលរួម​នោះ​តម្រូវ​ឱ្យ​លេង​ក្នុង Division 1​។ កីឡាករ​កម្ពុជា​ដណ្ដើម​បាន​មេដាយប្រាក់​២​គ្រឿង និង​សំរិទ្ធ​១​គ្រឿង និង​កីឡាការិនី​ដណ្តើមបាន​មេដាយសំរិទ្ធ​១​គ្រឿង​។​

    ចំពោះ​កីឡាការិនី​លើ​វិញ្ញាសា ២​ នាក់​ទល់​ ២ ​នាក់ កម្ពុជា​បាន​មេដាយសំរិទ្ធ​ស្ទួន​ជាមួយ​ឥណ្ឌា​។ ចំពោះ​មេដាយមាស​បាន​ទៅ​ឥណ្ឌូណេស៊ី និង​មេដាយប្រាក់​បាន​ទៅលើ​កីឡាការិនី​ជប៉ុន​។​

    ចំណែកឯ​កីឡាករ​វិញ វិញ្ញាសា ​៣​ នាក់​ទល់​ ៣ ​នាក់ កម្ពុជា​បាន​មេដាយប្រាក់ ឯ​មេដាយមាស​បាន​ទៅ​ប្រទេស​អ៊ីរ៉ង់ និង​មេដាយសំរិទ្ធ​ស្ទួន​បាន​ទៅ​ប្រទេស​អូស្ត្រាលី និង​នេ​ប៉ាល់​។ 

    មេដាយប្រាក់ ១​ គ្រឿង​ទៀត បាន​លើ​វិញ្ញាសា ​២ ​នាក់ទល់ ​២ ​នាក់​បុរស ដែល​មេដាយមាស​បាន​ទៅ​ប្រទេស​អ៊ីរ៉ង់ និង​សំរិទ្ធ​ស្ទួន​បាន​ទៅ​នេ​ប៉ាល់ និង​អាល្លឺម៉ង់​។ ចំពោះ​មេដាយសំរិទ្ធ ដែល​កីឡាករ​កម្ពុជា​ដណ្ដើមបាន​នោះ​លើ​វិញ្ញាសា​ក្រុម​៕

adverise with khmeread

មតិយោបល់