0

​ពូ​ទីន​ដាក់​នាវាមុជទឹក​បំបាំង​កាយ​ថ្មី​នៅ​សមុទ្រ​ខ្មៅ តែ​ថា​រុស្ស៊ី​គ្មាន​មហិច្ឆតា​ឈ្លានពាន​អ្នកជិតខាង​ទេ ខណៈ​អង់គ្លេស​បង្កើន​ទ័ព​មក​កៀក​ព្រំដែន​រុស្ស៊ី​

​    ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ច្រានចោល​ការអះអាង​ដែលថា គាត់​កំពុង​រៀបចំ​គម្រោង​ឈ្លានពាន​ប្រទេសជិតខាង ហើយ​គាត់​បាន​ហៅ​ការព្រមាន​អំពី​សង្គ្រាមត្រជាក់​ថ្មី​ជា​រឿង "​ឆ្កួត​" និង "​មិន​ពិត​" ខណៈ​រុស្ស៊ី​បង្ហាញ​នាវាមុជទឹក​បំបាំងកាយ​ថ្មី​សន្លាង​មួយ​។​

​    ​មេដឹកនាំ​រុស្ស៊ី​បាន​និយាយ​នៅ​វេទិកា​ពិភាក្សា Valdai Club ក្នុង​ទីក្រុង Sochi ចំពេល​មានការ​កើនឡើង​នូវ​ភាព​តានតឹង​រវាង​ប្រទេស​របស់គាត់​ជាមួយ​មេដឹកនាំ​លោកខាងលិច​។​

​    ​ការពិភាក្សា​នេះ​បានកើត​ឡើងខណៈ​មានការ​លាតត្រដាង​ថា កងទ័ព​អង់គ្លេស​បាន​ចូលរួម​សមយុទ្ធ​យោធា​អន្តរជាតិ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ បន្ទាប់ពី​រុស្ស៊ី​បាន​បង្កើន​កងកម្លាំងរ​បស់​ខ្លួន​មក​ព្រំដែន​អឺរ៉ុប​។​

​    ​ប៉ុន្តែ​អំឡុង​កិច្ចសម្ភាសន៍​កាលពី​ថ្ងៃទី ២៧ ខែតុលា​នេះ លោកពូ​ទីន​បាន​ទទូចថា គាត់​មិន​ចង់​ត្រួតត្រា​ពិភពលោក ឬក៏​បង្កជម្លោះ​ជាមួយ​ប្រទេស​ណា​នោះទេ ដោយ​លោក​បាន​បន្ថែមថា រុស្ស៊ី​ឱ្យ​តម្លៃ​ទៅ "​ឯករាជ្យភាព​" របស់ខ្លួន​។​

​    ​គាត់​បាន​និយាយថា "​យើង​ឃើញ​ប្រទេសមួយ​ចំនួន​ជំរុញ​សកលភាវូបនីយកម្ម​ដោយ​បម្រើ​តែ​ខ្លួន​ពួកគេ​ប៉ុណ្ណោះ មិនមែន​ប្រទេស​ទាំងអស់​នោះទេ​។ ប្រទេស​ខ្លះ​បាន​លាប​ពណ៌​ខ្លួនឯង​ជា​អ្នកការពារ​អារ្យធម៌ និង​បញ្ជា​ឱ្យ​សម្ព័ន្ធមិត្ត​កាច់ចង្កូត​តាម​ខ្លួន​តាមចិត្ត​"​។​

​    ​លោកពូ​ទីន​បាន​ថ្លែង​បែបនេះ​ចំពេល​កងទ័ពជើងទឹក​រុស្ស៊ី​បង្ហាញ​នូវ​នាវាមុជទឹក​បំបាំង​ដ៏​កំពូល និង​ថ្មី​សន្លាង​របស់ខ្លួន ដែល​នឹងដាក់​ទៅក្នុង​សមុទ្រ​ខ្មៅ​។​

​    ​នាវាមុជទឹក​ឈ្មោះ Veliky Novgorod គឺជា​ការបន្ថែម​ថ្មី​មួយទៀត​ទៅក្នុង​សមុទ្រ​ខ្មៅ ហើយ​វា​មាន​សមត្ថភាព​វាយប្រហារ​ទៅលើ​ដី សមុទ្រ និង​គោលដៅ​ក្រោម​ទឹក​៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់