adverise with khmeread See you tomorrow

តារាភាពយន្តកំពូលបីរូបបង្ហាញមុខរួមគ្នាក្នុងភាពយន្តបែបកំប្លែងរបស់លោក Wong Kar Wai

          អ្នកដឹកនាំរឿង Wong Kar Wai មាន​ឈ្មោះ​បោះសំឡេង​ដោយសារតែភាព​ប៉ិន​ប្រសប់​ផ្នែក​សិល្បៈ​និង​ស្នាដៃភាព​យន្ត​បែប​កម្សត់​ដូចជា​រឿង “The Mood for Love” និង “The Grandmaster” ។ ប៉ុន្តែ​នៅពេល​នេះ លោក Wong នឹង​ទទួល​ភា​រ​កិច្ចជា​អ្នក​ដឹកនាំរឿង​ថ្មីដែល​លោកមិនធ្លាប់​បង្ហាញពីមុន​គឺភាព​យន្ត​បែប​កំប្លែង។

          មានតារា​ជា​ច្រើន​ដែល​បាន​ស្ម័គ្រចិត្តចូល​មក​ជួយ​លោក Wong សម្រាប់​ភា​ព​​យន្ត​នេះ។ ក្នុងនោះមាន​តារា​ល្បីៗ​ដូចជា Tony  Leung  តារាភាពយន្តជប៉ុន Takeshi Kaneshiro និង​តារាស្រីដ៏ស្រស់ស្អាត Angelababy ហើយពួកគេ​បាន​ចូល​រួម​សន្និសីទកាសែត​សម្រាប់ភាព​យន្ត​នេះ​ក្នុងទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អា​ទិត្យ​​។

          ដោយ​មាន​ចំណងជើងថា “See You Tomorrow” ភាព​យន្ត​នេះ​ នឹង​ត្រូវ​ចេញ​ផ្សាយ​ អំឡុង​ពេល​បុណ្យ​ណូអែល​នៅប្រទេសចិន។

          រឿង “See You Tomorrow” និយាយអំពី​អ្នក​ប្រកបវិជ្ជាជីវៈ​មួយ​ក្រុម​ដែល​ស្វែង​រក​សន្តិភាពនិង​ភាព​រីករាយ​ ស្របពេល​ជាមួយគ្នានោះដែរ ពួកគេ​ខិតខំ​ជួយ​ដល់​អ្នក​ដែល​កំពុង​ជួប​ការលំបាក។

          ភាព​យន្ត​នេះទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ បន្ទាប់ពី​កា​រ​ចេញផ្សាយ​ឈុត​ឃោសនាខ្លីៗ​កាលពី​សប្តាហ៍​មុន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់