adverise with khmeread Ruby lin reveals why she was scared to be more than friends with wallace huo after 10 years

ចៀ​វៃ បកស្រាយ​មូលហេតុ​ដែល​ទុកឱ្យ​អនាគត​ប្តី​រង់ចាំ​អស់ ១០ ឆ្នាំ​

    ​ចៀ​វៃ (Ruby Lin) បាន​រៀបការ​ជាមួយ​មិត្ត ១០ ឆ្នាំ​របស់​នាង​គឺ​លោក Wallace Huo ក្នុង​ពិធីមង្គលការ​ដ៏​រ៉ូ​មែន​ទិ​កមួយ​ក្នុង​កោះ​បាលី​ក្នុង​ខែកក្កដា​ឆ្នាំនេះ​។​

​    ​ពួកគេ​បាន​ចង​ចំណងអាពាហ៍ពិពាហ៍​នេះ​ទើបតែ ៣ ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រកាស​ទំនាក់ទំនង​របស់​ពួកគេ​តាមរយៈ​បណ្ដាញ​សង្គម​។ ហើយ​នៅក្នុង​ខែសីហា​នាង​បាន​អះអាងថា​នាង​មាន​ផ្ទៃពោះ​។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង Marie Claire នាង​បាន​សម្ដែង​ក្ដីបារម្ភ​អំពី​ទំនាក់ទំនង​របស់​នាង​ជាមួយនឹង​ប្ដី​នាង​ថា "​មិត្តភក្តិ​អាច​នឹង​នៅ​ជាមួយគ្នា​រហូត ប៉ុន្ដែ​បើជា​ប្ដី​ប្រពន្ធ​ថ្ងៃ​ណាមួយ​អាច​នឹង​បែកបាក់​គ្នា​។ នៅពេលដែល​វា​កើតឡើង វា​នឹង​ពិបាក​នឹង​ត្រឡប់មក​សភាព​ដូចដើម​ណាស់​"​។​

​    ​យ៉ាងណាមិញ បន្ទាប់ពី​ទាក់ទង​គ្នា ១០ ឆ្នាំ ពួកគេ​ទីបំផុត​សម្រេចចិត្ត​ចូលមក​ជីវិត​ប្ដី​ប្រពន្ធ​ជាមួយគ្នា​តែម្តង​។​

​    ​នាង​បន្តទៀតថា "​អ្នក​មិនដឹងថា​មានរឿង​អ្វី​កើតឡើង​នោះទេ ប្រសិនបើ​អ្នក​មិន​សាកល្បង​។ ប្រសិនបើ​អ្នក​មិន​រៀបការ ហើយ​គាត់​នៅតែ​ឯង ចុងបញ្ចប់​គឺ​គួរឱ្យ​អាណិត​ណាស់​"​។​

​    ​នៅពេល​សួរថា​ជីវិត​អា​ពា​ពិពាហ៍​យ៉ាងដូចម្ដេច​ទៅហើយ ចៀ​វៃ​និយាយថា មាន​ស្ថិរភាព​និង​សុវត្ថិភាព​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់