adverise with khmeread Untitled 1

មេរោគ​កុំព្យូទ័រ​សាហាវ​បំផុត​ទាំង ១០ នេះហើយ​កំពុង​វាយប្រហារ​លើ​ពិភពលោក​! ខ្មែរ​យើង​ក៏​រងគ្រោះ​ខ្លាំង​ដែរ​

    ​វេ​ប​សាយ Check Point បាន​បញ្ចេញ​បញ្ជី​កម្មវិធី​មេរោគ​សាហាវ​បំផុត ដែល​រីក​រាលដាល​ពេញ​សកលលោក​។ ក្នុង​បញ្ជី​នោះ​ចំណាត់​ថ្នាក់លើ​គេ​គឺ​មេរោគ​ឈ្មោះ Conficker ជា​មេរោគ​ដែល​រីក​រាលដាល​ពី​ប្រព័ន្ធ​មួយ​ទៅ​ប្រព័ន្ធ​មួយ និង​តាមរយៈ​ការ​ដោ​ន​ឡូត​។ 

​    ​ខាងក្រោម​នេះ​គឺជា​មេរោគ​ដ៏​សែន​គ្រោះថ្នាក់​បំផុត​ទាំង ១០ ៖
​    ​១. Conficker ជា​មេរោគ​ដែល​បើក​ឱ្យ​បញ្ជា​ប្រព័ន្ធ​ដំណើរការ​និង​ដោ​ន​ឡូត​ពី​ចម្ងាយ​បាន​។​
​    ​២. Sality ជា​មេរោគ​មួយ​ដូច​លេខ ១ ដែរ​។​
​    ​៣. Locky ជា​មេរោគ​រាលដាល​តាមរយៈ​អ៊ីមែល​ជាមួយនឹង​កម្មវិធី​ដោ​ន​ឡូត​ក្លែងក្លាយ​។​
​    ​៤. Cutwail ជា​ប្រភេទ Botnet ប្រើ​ដើម្បី​ប​ញ្ចូ​ន​មេរោគ​និង​វាយប្រហារ​លើ​ប្រព័ន្ធ DDoS ។​
​    ​៥. Zeus ជា​ប្រភេទ Trojan ប្រើ​ដើម្បី​លួច​ព័ត៌មាន​ធានា​គារ​។​
​    ​៦. Chanitor ជា​ប្រភេទ​កម្មវិធី Install ព្យាបាទ​ទិន្នន័យ​របស់​អ្នក​នៅពេល​វា​ឆ្លង​នៅលើ​កុំព្យូទ័រ​។​
​    ​៧. Tinba មេរោគ​ប្រភេទ Trojan លួច​លុយ​ធានា​គារ​។​
​    ​៨. Cryptowall ជា​ប្រភេទ Ransomware ប្រើ​អ៊ី​ន​ក្រិ​ប AES និង TOR ។​
​    ​៩. Blackhole គឺជា​ប្រភេទ Exploit Kit ដែល​ប្រើ​លើ Browser និង Plugin របស់ Browser ដើម្បី​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​។​
​    ​១០. Nivdort ជា​ប្រភេទ Bot ដែល​ប្រើ​ដើម្បី​លួច​លេខ​សម្ងាត់​និង​លួច​កែតម្រូវ​ការកំណត់​ផ្សេងៗ​របស់​យើង​។​

​    ​ខាងក្រោម​នេះ​ជា​ផែនទី​បង្ហាញ​ប្រទេស​ដែលមាន​មេរោគ​គ្រោះថ្នាក់​នេះ​ច្រើនជាងគេ​បំផុត ដោយ​ពណ៌​ក្រហម​ដិត​តំណាងឱ្យ​ការវាយលុក​ខ្លាំង​បំផុត​ពី​មេរោគ ផ្កាឈូក​រងគ្រោះ​ខ្លាំង ពណ៌​បៃតង​ស្លេក​រងគ្រោះ​មធ្យម និង​បៃតងចាស់​រងគ្រោះ​តិច​៕  

adverise with khmeread

មតិយោបល់