adverise with khmeread Unnamed %282%29

ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ​០៤ ​គ្រាប់​ក្នុង​បរិវេណ​វត្ត កោះស​ត្ថា​រាម​

    កណ្តាល ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ​នៅ​ថ្ងៃទី​២៨​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​២០​នាទី​នេះ​នៅ ចំណុច​ក្នុង​បរិវេណ វត្ត​កោះស​ត្ថា​រាម ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

    ប៉ូលិស​និយាយថា ប្រភេទ​គ្រាប់​មិនទាន់​ផ្ទះ​មាន​ចំនួន ​០៤ ​គ្រាប់​រួមមាន៖ ​១.​ប្រភេទ​ត្បាល 81 m.m​ ចំនួន ០១​គ្រាប់, ២.​ប្រភេទ​ M.79 ចំនួន ០២ ​គ្រាប់ ​និង​៣.​ប្រភេទ​គ្រាប់បែក ដៃ M.67 ចំនួន​ ០១​ គ្រាប់។

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​ដូចខាងលើ​មាន​ប្រជាពលរដ្ឋ​ល្អ បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​មក​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ថា បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៅក្នុង​បរិវេណ វត្ត​ កោះស​ត្ថា​រាម។

    ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​គគីរ បាន​ចុះទៅ​ពិនិត្យមើល និង ដាក់​សញ្ញា​ហាម​ប៉ះពាល់ និង​រង់ចាំ​កិច្ចសហការ​ជាមួយ​​ CMAC ដើម្បី​នាំយក​គ្រាប់​នេះ​ចេញ​​ចាត់ការ​បន្ត៕​

adverise with khmeread

មតិយោបល់