adverise with khmeread 1

អ្នកគាំទ្រ Man City ខឹងចិត្តដែលចាញ់ Man Utd វាយបំបែកបង្គន់ក្នុងកីឡដ្ឋាន Old Trafford បញ្ចេញកំហឹង

​    ​នេះ​ជា​រឿង​ដ៏​អាម៉ាស់​!

​    ​ប្រិយមិត្ត​ក្រុម​មេឃ​ខៀវ Manchester City ពិតជា​មិន​រីករាយ​នោះឡើយ បន្ទាប់ពី​ជំនួប​គូប្រជែង​យក្ស​រួម​តំបន់ Manchester derby របស់​ពួកគេ បាន​បរាជ័យ​ក្រោម​ដៃ​បិសាច​ក្រហម Manchester United ។​

​    ​បិសាច​ក្រហម​ទទួលបាន​លទ្ធផល​ជ័យជម្នះ ១-០ នៅលើ​ទឹកដី Old Trafford ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក League Cup ដែល​ធ្វើបាន​សម្រេច​ដោយ Juan Mata ។​

​    ​ប៉ុន្តែ​ប្រិយមិត្ត​របស់​មេឃ​ខៀវ​ពិតជា​មិន​រីករាយ​ជាមួយនឹង​ស្ថានភាព​របស់​កូនក្រុម​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Pep Guadiola នោះទេ ខណៈដែល​ពួកគេ​បាន​សម្តែង​ការមិន​ពេញចិត្ត​របស់ខ្លួន​តាមរ​យៈ​ការ​វាយ​បំផ្លាញចោល​នូវ​បង្គន់​មួយចំនួន ក្រោយពី​ក្រុម​ការពារ​តំណែង​ជើងឯក​នេះ​ត្រូវ​ហាលអាវ​កាលពី​ថ្ងៃ​ពុធ​។​

​    ​ហើយ​នេះ​ក៏​មិនមែនជា​លើកដំបូង​នោះដែរ ដែលមាន​បញ្ហា​កើតឡើង​ក្នុង​បន្ទប់ទឹក​នៅឯ​ការប្រកួត​បាល់ទាត់​។​

​    ​ប្រិយមិត្ត​របស់​ក្រុម Ranger ប្រទេស​ស្កុ​តឡែ​ន ក៏​ធ្លាប់បាន​កម្ទេច​បង្គន់​នៅឯ​ទឹកដី Celtic Park កាលពីដើម​រដូវ​កាល​នេះ ក្រោយ​បរាជ័យ​របស់​ពួកគេ​ក្រោម​ដៃ​ក្រុម​ម្ចាស់ផ្ទះ Celtic៕

adverise with khmeread
ប្រភព៖ Dreamteamfc

មតិយោបល់