adverise with khmeread 1

Bastian Schweinsteiger មិនជាប់សូម្បីថតរូបជាក្រុម ហើយពាន FA Cup ក៏មិនយកមកថតជាមួយដែរ

    ​ប្រសិនបើ​រឿង​ជូរចត់​ជាច្រើន​របស់ Bastian Schweinsteiger នៅឯ​ទឹកដី​បិសាច​ក្រហម Manchester United ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ធ្វើឱ្យ​អ្នក​ខូចចិត្ត អ៊ីចឹង​ក្រឡេកមើល​អ្វី​ផ្សេង​វិញ​ល្អ​ជាង​!

​    ​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​មិនបាន​ស្ថិតនៅក្នុង​រូបថត​ជា​ក្រុម​ថ្មី​របស់ Manchester United ឡើយ ខណៈដែល​គាត់​ហាក់​ត្រូវគេ​លុបចោល​ទាំងស្រុង​ចេញពី​ឈុត​ទីមួយ​។​

​    ​មិនមែន​ត្រឹមតែ Schweinsteiger តែមួយ​នោះទេ​ដែល​ត្រូវបាន​ដក​ចេញពី​រូបថត​ក្រុម ប៉ុន្តែ​ពាន FA Cup ដែល​ពួកគេ​បានឈ្នះ​ក្រោម​ការដឹកនាំ​របស់ Louis van Gaal កាលពី​រដូវ​កាល​មុន​ក៏​មិន​ត្រូវបាន​ប្រទះឃើញ​ក្នុង​រូបថត​មួយ​សន្លឹក​នេះដែរ​៕

 

adverise with khmeread
ប្រភព៖ Dreamteamfc

មតិយោបល់