មានដឹងទេថាអាហារសព្វថ្ងៃដែលយើងបរិភោគ មានអត្ថប្រយោជន៍ដូចមាស។ ថ្វីបើយើងបរិភោគអាហារទាំងឡាយ តែយើងមិនបានដឹងពីអត្ថប្រយោជន៍របស់វាយ៉ាងណានោះទេ។
ខាងក្រោមនេះគឺជាអាហារទាំងបួនប្រភេទដែលជួយទប់ស្កាត់ជំងឺមហារីក៖
១. បន្លែប្រភេទស្ពៃដូចជា ស្ពៃក្ដោប ផ្កាខាត់ណា ខាត់ណា មើមឆៃថាវ និងប្រូកខូលី ជាដើម មានអត្ថប្រយោជន៍ក្នុងការការពាររាងកាយ ប្រឆាំងនឹងជំងឺមហារីកពោះវៀនធំជំងឺមហារីកចុងពោះវៀន និងជំងឺមហារីកក្រពះ។
២. អាហារដែលមានកាកសរសៃច្រើនដូចជា បន្លែផ្លែឈើ បាយ ពោត និងគ្រាប់ធញ្ញជាតិ មានអត្ថប្រយោជន៍ក្នុងជួយការពារសុខភាពរាងកាយមិនឲ្យកើតមហារីកពោះវៀនធំ។
៣. បន្លែ-ផ្លែឈើ ដែលមានបេតា-ខារ៉ូទីននិងវីតាមីន A ច្រើនដូចជា ល្ពៅ ការ៉ុត ខាត់ណា និងប៉េងបោះជាដើម អាចជួយការពាររាងកាយមិនឲ្យកើតជំងឺមហារីកបំពង់សម្លេង។
៤. បន្លែ-ផ្លែឈើដូចជា ល្ហុងទុំ ត្របែក ប៉េងបោះ និងផ្លែគីវី សម្បូជីវជាតិ វីតាមីន (ច្រើនដែលអាចជួយការពាររាងកាយ ប្រឆាំងទប់ទល់នឹងជំងឺមហារីកបំពង់អាហារ និងមហារីកក្រពះ)៕
