adverise with khmeread Unnamed %286%29

មាន​ប្រភេទ​កីឡា​មួយចំនួន​បានបញ្ចប់​វិញ្ញាសា​ខ្លះៗ​ហើយ ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​១

    ភ្នំពេញ ៖ ការប្រកួត​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ដែល​ដំណើរការ​ការប្រកួត​តាំង​ពីថ្ងៃ​ទី​២៥​តុលា​មក​នោះ មាន​វិញ្ញាសា​ខ្លះៗ​នៃ​ប្រភេទ​កីឡា​មួយចំនួន​បានបញ្ចប់​ជា​បណ្តើ​រហើយ គិត​មកដល់​ត្រឹម​ថ្ងៃទី​២៨ ​តុលា​នេះ ខណៈ​ប្រភេទ​កីឡា​មួយចំនួនទៀត ក្នុងចំណោម​ប្រភេទ​កីឡា​សរុប​ចំនួន​១៥​កំពុងដំណើរការ​ជម្រុះ​នៅឡើយ​។​

    សម្រាប់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​បានបញ្ចប់​លើ​វិញ្ញាសា​មេគុន​ឯកត្តជន​បុរស ដែល​ចំណាត់ថ្នាក់​លេខ​១ មេដាយមាស កីឡាករ ភាព សុផាន់​ណា ក្លឹប​រាជធានី​ភ្នំពេញ​,​លេខ​២ មណ្ឌលគិរី និង​លេខ​៣ ខេត្តសៀមរាប​។ 

    មេគុន​ឯកត្តជន​នារី លេខ​១ កីឡាការិនី ណា​ង វណ្ណៈ ព្រះសីហនុ​, លេខ​២ រាជធានី​ភ្នំពេញ និង​ចំណាត់ថ្នាក់ លេខ​៣ ខេត្តសៀមរាប​។ 


    វិញ្ញាសា​មេ​គុនគូ​ចម្រុះ​បុរស​-​នារី លេខ​១ មេដាយមាស បាន​ទៅលើ​កីឡាករ ជន ចំ​រ៉ុង និង​កីឡាការិនី ផល ច័ន្ទ​រេ​បេ​កា មកពី​ក្លឹប​ខេត្តមណ្ឌលគិរី ខណៈ​កីឡាករ ហែម សុធីរ និង​កីឡាការិនី ហែម សុធី​រ៉ា រាជធានី​ភ្នំពេញ ដណ្តើមបាន​មេដាយប្រាក់ ហើយ​កីឡាករ ហេង វ៉ា​ឈៀង​ហូ​វ និង​កីឡាការិនី គង់ បុប្ផា មកពី​ខេត្ត​បាត់​ដំបូង​ទទួលបាន​មេដាយសំរិទ្ធ​។ 

    ចំណែកឯ​វិញ្ញាសា​ប្រយុទ្ធ​នារី ទម្ងន់​៤២ ដល់​៤៦​គីឡូក្រាម លេខ​១ កីឡាការិនី កោ គឹម​ហួយ ខេត្តកំពត​, លេខ​២ រាជធានី​ភ្នំពេញ និង​លេខ​៣ បាត់ដំបង​។ ប្រយុទ្ធ​បុរស​៤៥ ដល់​៥៤​គីឡូក្រាម លេខ​១ កីឡាករ នី សុវណ្ណ​រ័ត្ន ខេត្តកណ្តាល លេខ​២ សៀមរាប លេខ​៣ និង​លេខ​៣​ស្ទួន ខេត្ត​ព្រះសីហនុ និង​មណ្ឌល​គី​រី​។ វិញ្ញាសា​ប្រយុទ្ធ​បុរស ៨០​ដល់​៨៧​គីឡូក្រាម លេខ​១ កីឡាករ នុប រ៉ូបឺត ព្រះសីហនុ លេខ​២ រាជធានី​ភ្នំពេញ លេខ​៣ និង​លេខ​៣​ស្ទួន សៀមរាប និង​បាត់ដំបង​។​

    ប្រភេទ​កីឡាវាយកូនឃ្លីលើតុ វិញ្ញាសា​ដែល​បានបញ្ចប់​នោះ គឺ​ប្រកួត​ជា​ក្រុម​បុរស លេខ​១ មេដាយមាស បាន​ទៅលើ​រាជធានី​ភ្នំពេញ​, លេខ​២ ស្ទឹងត្រែង និង​លេខ​៣ មេដាយសំរិទ្ធ បាន​ទៅលើ​ខេត្តកំពត​។ វិញ្ញាសា​ជា ក្រុម​នារី មេដាយមាស ខេត្តកំពត​, ប្រាក់ រាជធានី​ភ្នំពេញ និង​មេដាយសំរិទ្ធ ស្ទឹងត្រែង​។ 

    វិញ្ញាសា​វាយ​គូ​បុរស​-​នារី មេដាយមាស កីឡាករ សារ ស៊ូ​ព្រីង និង​កីឡាការិនី ភូ អ៊ីវ​អ៊ី​ញ មកពី​ខេត្តកំពត​, មេដាយប្រាក់ កីឡាករ ប៊ុន សុខ​ធី និង​កីឡាការិនី ឡុង ស្រី​ល័​ក្ខ ខេត្ត​ព្រះសីហនុ និង​មេដាយសំរិទ្ធ កីឡាករ ប៊ុន វិសាល និង​កីឡាការិនី ហ៊ឹម សោភ័ណ មកពី​ខេត្តកំពត​។​

    ប្រភេទ​បាល់បោះ​បុរស ក្រុម​រាជធានី​ភ្នំពេញ​បាន​យកឈ្នះ​ខេត្ត​រតនគីរី នៅក្នុង​លទ្ធផល ៨៤​ទល់​៧៧, ខេត្តកំពត​ឈ្នះ​ខេត្តកំពង់ចាម ៨៤​ទល់​៣៤, ខេត្តបាត់ដំបង​ចាញ់​ក្រសួងមហាផ្ទៃ ៣៤​ទល់​៨៦ ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកួត​ចាញ់​ខេត្តកំពង់ស្ពឺ​២៩​ទល់​៧៨​។ ខេត្តស្វាយរៀង​ចាញ់​ខេត្តសៀមរាប ៥៦​ទល់​១០៦ និង​ខេត្ត​ត្បូងឃ្មុំ​ឈ្នះ​ខេត្ត​មណ្ឌល​គី​រី ៤៩​ទល់​៣៧​។ ក្រៅពីនេះ​ក៏មាន​លទ្ធផល​ជាច្រើន​ទៀតផង​ដែរ​។​

    ចំពោះ​កីឡាប្រដាល់ ដែល​បាន​ចាប់ដំណើរការ​ប្រកួត កាលពី​ម្សិលមិញ​ដែរនោះ មាន​១៤​ប្រកួត លើ ប្រភេទ​គុណ​ខ្មែរ និង​ប្រដល់​សាកល​មាន​១១​ប្រកួត ដែល​ធ្វើឡើង​នៅ​ទីលាន​ស្តា​ត​ចាស់​។ រីឯ​កីឡាបាល់ទះ​ក្នុង សាល ដែល​បាន​ធ្វើឡើង​នៅ​ទីលាន ចំនួន​២​ផ្សេង​ពីគ្នា​នោះ មាន​៨​ប្រកួត ក៏​ត្រូវបាន​គណៈកម្មកា​រប​ច្ចេកទេស សម្រិតសម្រាំង​បាន​ក្រុម​ខ្លាំងៗ ដើម្បី​ឈានឡើង​ទៅកាន់​វគ្គ​បន្ត​ផងដែរ​៕

adverise with khmeread

មតិយោបល់