adverise with khmeread Unnamed %281%29

Sponsor Futsal Cup មណ្ឌល​ទី​២ រាជធានី​ភ្នំពេញ ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ជាមួយ​៣២​ក្រុម​

    ភ្នំពេញ ៖ បន្ទាប់ពី​សម្រាំង​បាន​ម្ចាស់​ជ័យលាភី​មណ្ឌល​ទី​១ ខេត្តកណ្តាល កាលពី​សប្តាហ៍​មុន ព្រឹត្តិការណ៍​បាល់ ទាត់​ក្នុង​សាល ដណ្តើមពាន​រង្វាន់​ភេសជ្ជៈ Sponsor មណ្ឌល​ទី​២ រាជធានី​ភ្នំពេញ នៅ​ទីលាន T-Soccer ខណ្ឌ ទួលគោក​នឹងត្រូវ​ធ្វើ​ពិធី​ប្រកាស​បើក​ការប្រកួត និង​ចាប់ផ្តើម​ដំណើរ​ប្រកួត​ជម្រុះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ស្អែក​នេះ ដោយ​ទាក់ទាញ​បាន​ក្រុម​ចូលរួម​ចំនួន​៣២​។​

    លោក សឹម សាន​ត្រាន អ្នករៀបចំ​ព្រឹត្តិការណ៍ Sponsor Futsal Cup នៃ​ក្រុមហ៊ុន​ហេ​រ៉ូ​ឃី​ង ដែល​នាំចូល និង​ចែកចាយ​ភេសជ្ជៈ Sponsor បាន​ឲ្យ​ដឹងថា​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​នេះ​ទទួលបាន​ការចូលរួម​ប្រជែង ម្ចាស់​ជើងឯក​ច្រើនជាង​មណ្ឌល​ខេត្តកណ្តាល ដោយមាន​៣២​ក្រុម​បាន​ចុះឈ្មោះ​ចូលរួម​។ 

    សម្រាប់​៤​ប្រកួត បើកឆាក​តាំងពីព្រឹក​ព្រលឹម​ស្រាងៗ ពី​ម៉ោង​៦​នោះ គឺ​ក្រុម Rolling Legend ប៉ះ​ជាមួយ Ov Mal True Brands ខណៈ​ក្រុម​ពោធិ៍​សែន​ជ័យ​នឹងត្រូវ​ជូ​ប​ជាមួយ Killer FC B ហើយ​ក្រុម LF នឹងត្រូវ​ស្វែងរក​ជ័យជម្នះ​ជាមួយ​ក្រុម Star Fish FC ស្រប​ពេលដែល Khmer Heart FC ប៉ះ​ជាមួយ Khmer Norkor FC​។ 

    ចំណែក​ប្រកួត​ជាច្រើន​ទៀត នឹងត្រូវ​ធ្វើឡើង​ក្រោយ​ពិធី​បើក​ការប្រកួត រយៈពេល​២​ថ្ងៃ​ពេញ ដើម្បី​សម្រិតសម្រាំង​រក​ម្ចាស់​ជើងឯក និង​ជើង ឯក​រង តែ​២​ក្រុម​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ នាពេលខាងមុខ​។​

    សូម​រំលឹកថា មណ្ឌល​ទី​១ ខេត្តកណ្តាល ដែល​បានបញ្ចប់​ដោយ​ជោគជ័យ កាលពី​សប្តាហ៍​មុន គឺ​ក្រុម Victoty FC បាន​គ្រង​ម្ចាស់​ដំណែង​ជើងឯក និង​ក្រុម​ជើងឯក​រង Daun Penh FC ដែល​កំពុង​ត្រៀមខ្លួន សម្រាប់ វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​មណ្ឌល​សរុប​ចំនួន​៥​បានបញ្ចប់​ជា​ស្ថាពរ​ហើយ​នោះ​។​

    សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ និង​៣០​ខែតុលា នៅ​ទីលាន T-Soccer ទួលគោក​។ មណ្ឌល​សៀមរាប ធ្វើឡើង​នៅ​ថ្ងៃទី​៥-៦ វិច្ឆិកា នៅ​ទីលាន​ក្លឹប​កីឡា​យុវជន​។​

    មណ្ឌល​បាត់ដំបង គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩-២០ វិច្ឆិកា នៅ​ទីលាន Sporting Galaxy Club និង​នៅ​ខេត្ត​ព្រះសីហនុ នឹងត្រូវ ប្រកួត​នៅ​ថ្ងៃទី​២៦-២៧​វិច្ឆិកា​។ បន្ទាប់ពី​បញ្ចប់​ការប្រកួត​មណ្ឌល​ទាំង​៥ ដែល​រកឃើញ​ក្រុម​ខ្លាំងៗ​ចំនួន​១០​រួចរាល់​ហើយ​នោះ ក្រុម​ទាំងនោះ​នឹងត្រូវ​ប្រជែង​ម្ចាស់​ជើងឯក នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទីលាន T-Soccer ទួលគោក​៕(​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់