adverise with khmeread 1

​នេះ​ជា​អ្វីដែល​កាសែត Mirror សន្និដ្ឋានថា​ជាការ​សន្ទនា​រវាង Jose Mourinho និង Pep Guardiola កាលពី​ថ្ងៃ​ពុធ​

​    ​មនុស្ស​ជាច្រើន​គិតថា ការប្រកួត​ក្នុង​ក្របខ័ណ្ឌ EFL Cup រវាង​ក្រុម Manchester United និង Manchester City គឺជា​ប៉ះ​រវាង​សត្រូវ​ចាស់​គឺ​លោក Jose Mourinho និង Pep Guardiola ឯណេះ​ទេ​។ ប៉ុន្តែ​មានរឿង​អ្វី​បាន​កើតឡើង​មុន​ការប្រកួត ខណៈ​គេ​ឃើញ​អ្នក​ទាំងពីរ​ជជែក​គ្នា​?

​    ​ដូច្នេះ ខាងក្រោម​នេះ​គឺជា​ការសន្ទនា​រវាង​អ្នក​ទាំងពីរ ដែល​លាតត្រដាង​ដោយ Mirror​។​

​    ​លោក Jose៖ សំណាងល្អ Pep! ប៉ុន្តែ​ត្រូវ​ចាំ​ណា៎ ប្រសិនបើ​ស៊ី​លើស ៣-០ អ៊ីចឹង​ត្រូវគោរព​ខ្ញុំ​ខ្លះ​ផង​។ ឮ​នៅ​?
​    ​លោក Pep៖ ឯង​មិន​ខ្វល់​រឿង​នឹង​ទេវី ព្រោះ​យើង​ដឹកនាំ​អន់​ដូចគ្នា​ប៉ុន្មាន​ប្រកួត​នេះ​។​
​    ​លោក Jose៖ អើ​មែន​! ឯង​ដឹកនាំ​អន់​ដែរ​! គ្នា​ឯណេះ​ចូលចិត្ត​បង្ករឿង​ខ្លះ​ជាមួយ​អ្នកចាត់ការ​ផ្សេង​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ឱ្យ​ងាក​ចេញពី​រឿង​ឯង​ដឹកនាំ​អន់​។​
​    ​លោក Pep៖ ធ្វើទៅ​បើ​ចង់​សម្លាញ់​។ ឯង​ឯណេះ​វិញ​យល់ថា​មនុស្ស​លែង​សូវ​និយាយ​រឿង​ឯង​ទៀតហើយ​។​
​    ​លោក Jose៖ ល្អ​ណាស់​អ៊ីចឹង​។ តើ​សម្លាញ់​ឯង​ចង់បាន​ការលេង​ដែល​មិន​គោរព ឬ ខ្ញុំ​អាច​លេង​បិទ​ទាំង​ជុង​នៅមុន​បង្គោល​ទី​បានទេ​?
​    ​លោក Pep៖ គ្មាន​បញ្ហា​អ្វី​ទាំងអស់ មិន​ថា​លេង​បែបណា​ក៏​លេង​ទៅ​។ ខ្ញុំ​ដឹងថា​ចុងក្រោយ​នឹងត្រូវ​ទៅផ្ទះ​វិញ (​ចាញ់​)​។ ជួបគ្នា​ថ្ងៃក្រោយ​ទៀត​សម្លាញ់​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់