adverise with khmeread Untitled 1

ញាក់សាច់​! ស្ត្រី​ម្នាក់នេះ​ប្តេជ្ញា​ក្លាយជា​ស្ត្រី​ទីមួយ​ដែល​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​បាន​លឿន​ជាងគេ បន្ទាប់ពី​ទៅបាន ១៨០ ប្រទេស​រួចមក​នោះ​

    ​ស្ត្រី​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ម្នាក់នេះ​សង្ឃឹមថា​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Recorrd ដោយ​ក្លាយជា​អ្នកធ្វើដំណើរ​ជា​ភេទ​ស្រី​ដែល​បាន​ទៅដល់​ប្រទេស​ចំនួន ១៩៦ លើ​ពិភពលោក​បាន​លឿន​ជាងគេ​។​

​    ​នាង Cassie De Pecol វ័យ ២៧ ឆ្នាំ មកពី​វ៉ាស៊ីនតោន រដ្ឋ Connecticut បានចាប់ផ្ដើម​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ខែកក្កដា ឆ្នាំ ២០១៥ ហើយ​ឥឡូវនេះ​នាង​កំពុង​ស្ថិតក្នុង​ដំណើរ​បេសកកម្ម​របស់​នាង​ឆ្ពោះទៅរក​ការធ្វើដំណើរ​ទៅ​ប្រទេស​ទី ១៩៣​។​

​    ​នាង​បានធ្វើ​ដំណើរ​ចំនួន ១៨០ ប្រទេស​ហើយ និង​ជិះ​យន្តហោះ​ចំនួន ២៥៤ ជើង​ក្នុង​រយៈពេល ១៥ ខែ​។ នាង​នៅសល់តែ ៤៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់​បេសកកម្ម​ដំណើរ​ផ្សងព្រេង​លឿន​ដូច​ខ្យល់ព្យុះ​របស់​នាង​។​

​    ​ដោយឡែក​មកទល់ពេលនេះ​នាង​បាន​ចំណាយ​ប្រាក់​អស់ ១៩៨.០០០ ដុល្លារ​ហើយ​លើ​ការធ្វើដំណើរ​របស់​នាង ហើយ​នាង​មាន​មនុស្ស​ចាំ​ជួយឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដើម្បី​បំបែក​កំណត់ត្រា​មួយ​នេះ​ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់