adverise with khmeread 1

និយាយ​មែនឬ​លេង​? កូរ៉េខាងជើង​ប្រកាសថា​រកឃើញ​វិធី​ព្យាបាល​ជំងឺអេដស៍ ជំងឺ Ebola និង ជំងឺមហារីក​ជាមួយ​ថ្នាំ​ទិព្វ​តែ​១​គ្រាប់​ប៉ុណ្ណោះ

    ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​បានឱ្យដឹង​ថា ប្រទេស​កូរ៉េខាងជើង​បាន​បង្កើត​ថ្នាំ​ដ៏​មហិមា​មួយ​ដែល​មិន​ត្រឹមតែ​ព្យាបាល​ជំងឺអេដស៍​ឱ្យ​ជាសះស្បើយ​នោះទេ ប៉ុន្តែ​ក៏​អាច​កម្ចាត់​ជំងឺ Ebola និង​ជំងឺមហារីក​បាន​យ៉ាង​ងាយ​ទៀតផង​។​

​    ​សេចក្តីប្រកាស​មួយ​និយាយថា ថ្នាំ​ទិព្វ​នេះ​មាន​រួមបញ្ចូល​ទាំង​យិន​ស៊ិន​ដែល​ដុះ​ចេញពី​ជីរ​គីមី និង​ការ​លាយ​បញ្ចូល​នូវ​គ្រឿងផ្សំ​ដទៃទៀត ប៉ុន្តែ​តាម​ការប្រកាស​មិនបាន​លាតត្រដាង​ពី​គ្រឿងផ្សំ​ពិសេស​នោះទេ​។​

​    ​មេដឹកនាំ​ផ្តាច់កា​រលោក គីម ជុង​អ៊ុន ដែល​ត្រូវបាន​គេ​ស្គាល់​ចំពោះ​ការលើកឡើង​នូវ​រឿង​មិនគួរ​ឱ្យ​ជឿ​ចំពោះ​សមិទ្ធិផល​របស់ខ្លួន និយាយថា ថ្នាំ​នេះ​នឹងមាន​សម្រាប់​ចាក់ ហើយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Kumdang-2​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​បានឱ្យដឹង​ថា លោក​វេជ្ជបណ្ឌិត Jon Sung Hun បាន​និយាយថា "​ក្រុម​អ្នកស្រាវជ្រាវ​បាន​បញ្ចូល​សារធាតុ​កម្រ​របស់​ផែនដី​ទៅក្នុង​យិន​ស៊ិន​ដាក់​ដាក់​ជីរ​កសិកម្ម​មួយ​ទៅក្នុង​យិន​ស៊ិន​"​។​

​    ​លោក​បាន​បន្តថា "​ថ្នាំ​ចាក់​គឺ​ផលិត​ចេញពី​សមាសធាតុ​ទាំងនោះ​។ ក្នុងនាម​ជា​អ្នកជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ដ៏​ខ្លាំងក្លា ថ្នាំ​ចាក់​នេះ​ត្រូវបាន​ទទួលស្គាល់​ដើម្បី​ទប់ស្កាត់​មេរោគ​ឆ្លង​ផ្សេងៗ​"​។​

​    ​វេ​ប​សាយ​របស់​ថ្នាំ​នេះ បាន​ដកស្រង់​ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​មួយ​នៅ​ទ្វីបអាហ្វ្រិក កន្លែង​ដែល​ថ្នាំ​ចាក់​នេះ​ត្រូវបាន​ធ្វើតេស្ត​ទៅលើ​អ្នក​ជំងឺអេដស៍​។ យោងតាម​កំណត់ត្រា​ឱ្យដឹងថា រាល់​អ្នកចូលរួម​ក្នុងការ​ធ្វើតេស្ត​នេះ​ឃើញថា មាន​សភាព​ធូរស្បើយ​ច្រើន ជាមួយ​អ្នកចូលរួម​ចំនួន ៥៦% បានជា​ដាច់ ខណៈ ៤៤% ទៀត​កំពុង​ស្ថិតក្នុង​អា​ការៈល្អប្រសើរ​។​

​    ​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង​ក៏បាន​លាតត្រដាង​ថា ថ្នាំ​នេះ​មាន​សមត្ថភាព​ព្យាយាម​ជំងឺមហារីក​មួយចំនួន​ទៀត ប៉ុន្តែ​ពួកគេ​មិនបាន​បកស្រាយ​ថា​តើ​ជំងឺ​មួយណា​ឱ្យ​ប្រាកដ ឬក៏​ផ្តល់នូវ​ព័ត៌មាន​លម្អិត​ពី​ការសាកល្បង​វេជ្ជសាស្ត្រ​ដែលជា​ភស្តុតាង​មួយ​គាំទ្រ​ដល់​ការអះអាង​នេះ​ទេ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់