adverise with khmeread 14826330 1100136000101314 226950217 n

ស្រ្ដីម្នាក់ត្រូវប៉ូលិសខេត្តក្រចេះឃាត់ខ្លួនបន្ទាប់ពី​លួងលោម​ យកក្រវិល

    ក្រចេះ ៖ ប៉ូលិសខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ដែលធ្វើកម្មភាពលួចក្រវិលក្មេងស្រី កាលពីវេលា​ម៉ោង​១០ ​និង​៣០​នាទី នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦  នៅ​ចំណុច​ភូមិរ​ហា​រ៍ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ។​

    ប៉ូលិសនិយាយថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ប៉ៃ នី​តា អាយុ​ ០៧​ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិរ​ហា​រ៍ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ។​

    ចំនែកជនសង្ស័យឈ្មោះ ស្រៀ​ង ស៊ី​ម ភេទ​ស្រី អាយុ​ ២០ ​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។​ ​វត្ថុតាង​ដកហូត​បានរួម​មាន៖ ក្រវិល​ផ្លា​ទីន ចំនួន ០១ គូ (​ទម្ងន់​០៣​ហ៊ុន​)។​

    ប៉ូលិសបន្តថា នៅ​ថ្ងៃកើតហេតុ​ក្មេងស្រី​រងគ្រោះ​បាន​នៅផ្ទះ​ជាមួយនឹង​ប្អូនប្រុស​របស់ខ្លួន ​តែ​ពីរ​នាក់​បងប្អូន​តូចៗ ពេលដែល​ឪពុកម្ដាយ​របស់​ពួកគេ​មិន​នៅផ្ទះ។ 

    បន្ទាប់មក​ត្រូវបាន​ជន​សង្ស័យ​ឈ្មោះ ស្រៀ​ង ស៊ី​​ម បាន​ទៅដល់​ហើយ​បានធ្វើការ​លួងលោម​ដោះ​ក្រវិល​ពី​ក្មេងស្រី​រងគ្រោះ ពេល​យក​ក្រវិល​បាន​ហើយ ជន​ជន​សង្ស័យ​ ​បាន​ដើរ​តែម្នាក់ឯង​ចេញមក​ខាងក្រៅ​ភូមិ​វិញ។ តែ​ត្រូវបាន​អ្នកជិតខាង​ក្បែរ​នោះបាន​ដឹង ហើយ​បាន​រាយការណ៍​ជូន​លោក​មេភូមិ និង នគរបាល​ប៉ុស្តិ៍ បាន​ទាន់ពេលវេលា រួច​បានធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​​បាន​តែម្ដងទៅ។​

    បច្ចុប្បន្ន​ជន​សង្ស័យ​​ឈ្មោះ ស្រៀ​ង ស៊ីម ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ស្នួល៕

adverise with khmeread

មតិយោបល់