adverise with khmeread Untitled 1

រុស្ស៊ី​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ Satan II ចំពេល​អង់គ្លេស​កំពុង​បារម្ភ​ថា​គ្រាប់​នេះ​អាច​នឹង​ហោះ​មក​ប្រទេស​ខ្លួន​

    ​ប្រទេស​រុស្ស៊ី​ទើបតែ​បានប្រកាស​រឿង​រន្ធត់​មួយ​សប្ដាហ៍​នេះ ដោយ​ខ្លួន​បាន​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាចរំលាយ​ប្រទេស​អង់គ្លេស​ទ្វេដង​ឯណោះ​។​

​    ​គ្រាប់ Satan II គឺជា​មី​ស៊ី​ល​ថ្មី​ត្រូវបាន​គេ​ហៅ​ឈ្មោះថា RS-28 មាន​ក្បាល​គ្រាប់​ទម្ងន់​៤០​មេ​ហ្គា​តោន ជាមួយនឹង​សក្ដានុពល​កម្ទេច​តំបន់​មួយ​ទំហំ​ប៉ុន​ប្រទេស​បារាំង​បាន​។​

​    ​ការប្រកាស​នោះ​ក៏​បង្ហាញ​ដែរ​ថា កាំជ្រួច​នុយក្លេអ៊ែរ​នេះ​មាន​ល្បឿន ៧ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។ ខណៈដែល​គ្រាប់​នេះ​មាន​ទម្ងន់​៤០​មេ​ហ្គា​តោន (​ទីក្រុង Hiroshima ប្រទេស​ជប៉ុន​ខ្ទេច​ទាំងស្រុង​ដោយសារ​គ្រាប់​បរមាណូ​ទម្រន់​ត្រឹមតែ ១៥​គីឡូតោន​) តើ​វា​អាច​កម្ទេច​អង់គ្លេស​បាន​លើស​នោះ​ដល់​ទៅ​ពីរដង​មែន​ទេ​?

​    ​ដោយឡែក​រុស្ស៊ី​បាន​តេស្ដ​សាកល្បង​គ្រាប់​គំរូ​ថ្មី​របស់ខ្លួន​ផងដែរ​។ យោងតាម​វេ​ប​សាយ RT កងទ័ព​រុស្ស៊ី​បាន​តេស្ដ​សាកល្បង​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប RS-18 មួយ​គ្រាប់​កាលពី​ថ្ងៃ​អង្គារ ដែល​គេ​ជឿថា​បាន​សាកល្បង​ជា​ក្បាល​គ្រាប់​ទំនើប​លឿន​ជាង​សំឡេង​។​

​    ​គេ​ជឿថា​រុស្ស៊ី​បាន​ប្រើ​គ្រាប់ Satan II ដែល​អាចរំលាយ​ប្រទេស​អង់គ្លេស និង​វែ​ល​ដើម្បី​សាកល្បង​បំផ្ទុះ​មើល​សមត្ថភាព ហើយ​វា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គ្រាប់​ទម្លាក់​នៅ​ទីក្រុង Hiroshima ២០០០ ដង​ឯណោះ​។​

​    ​ក្នុង​វេ​ប​សាយ​ក្រសួងការពារជាតិ​រប​ស់​ប្រទេស​រុស្ស៊ី MilitaryRussia.ru បាន​និយាយថា​ការបាញ់​នោះ​គឺជា​ការសាកល្បង​ក្បាល​គ្រាប់​បញ្ជា​លឿន​ជាង​សំឡេង​ប៉ុណ្ណោះ​។​

​    ​ការសាកល្បង​នេះ​ត្រូវបាន​គេ​ជឿថា​ធ្វើឡើង​នៅ​តំបន់​មួយ​ជិត​ទីក្រុង Yasny ក្នុង​តំបន់ Orenburg ក្នុង​ភាគខាងត្បូង​ទីក្រុង​អ៊ុយ​រ៉ា​ល់ ហើយ​ក្បាល​គ្រាប់​នេះ​បាន​ទៅដល់​ឧបទ្វីប Kamchatka នៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​៕

ប្រភព៖ ដេលីមែល និងមេត្រូ

adverise with khmeread

មតិយោបល់