Externas20161023183313222

Iniesta បង្ហាញ​កាយវិការ​ចាស់ទុំ​ដ៏​គួរឱ្យ​គោរព ក្រោយ​ទទួលរង​របួស​ពេល​ប៉ះ​ជាមួយ Valencia

​    ​យើង​អាច​និយាយថា ប៉ុន្មាន​ថ្ងៃ​មកនេះ​មិនមែនជា​រឿង​ល្អ​ទេ​សម្រាប់​តារាបាល់ទាត់​ឆ្នើម​របស់​អ្នក​មានបុណ្យ Barcelona កីឡាករ Andres Iniesta ។​

​    ​ខ្សែបម្រើ​ជើងចាស់​វ័យ ៣២​ឆ្នាំ​រូបនេះ ត្រូវបាន​សែង​ចេញពី​ការប្រកួត​ត្រឹម​រយៈពេល ១៤​នាទី​នៃ​ការបង្ហាញ​ខ្លួន​ក្នុងជំនួប​ក្រៅ​ដី​របស់​ក្លឹប​យក្ស​ជនជាតិ​កាតា​ឡាន លេង​ក្នុង​ទឹកដី​របស់ Valencia កាលពី​សប្តាហ៍​មុន​។​

​    ​Iniesta ត្រូវបាន​សែង​ចេញពី​ទីលាន​ដោយ​ប្រង់​ការ​សែង​អ្នករបួស បន្ទាប់ពី​គាត់​បាន​ធាក់​ដ៏​អាក្រក់​ពី​ខ្សែការពារ​ក្រុម​ម្ចាស់ផ្ទះ Enzo Perez ។ គេ​បញ្ជាក់​ផងដែរ​ថា គាត់​នឹង​អាច​បាត់បង់​សកម្មភាព​នៅលើ​ទីលាន​សម្រាប់​រយៈពេល​បី​ខែ បន្ទាប់ពី​ការធ្វើ​តេស្ត​ជា​លើកចុងក្រោយ​។​

​    ​ខណៈដែល​រឿងរ៉ាវ​ទាំងនេះ​ដូច​គ្រាន់តែ​ជា​ស្រមោល​អតីតកាល​មួយ Iniesta បានបង្ហាញ​កាយវិការ​ដ៏​គួរឱ្យ​គោរព​មួយ​ក្នុង​សប្តាហ៍​នេះ ទាក់ទង​នឹង​ដំណើរ​រាប់​ថយក្រោយ​នៃ​ឧបសគ្គ​របស់ខ្លួន​។​

​    ​យោងតាម​មូលដ្ឋាន​កាសែត Superdeporte របស់ Valencia បានឱ្យដឹងថា Iniesta បាន​ប្រាប់​ទៅ Enzo Perez ឱ្យ​ប្រាប់​មិត្ត​រួម​ក្រុម​របស់គាត់ កុំឱ្យ​មានការ​ព្រួយបារម្ភ​រឿង​ដែល​គាត់​ធាក់​ខ្លួន​ឱ្យ​រងរបួស​ដូច្នេះ និង​សូមឱ្យ Enzo Perez លេង​ប្រកបដោយ​ជំនឿ​ចិត្ត​ដូច​មុន​ចុះ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់