David and carol martin

ប្តីប្រពន្ធដ៏មានសំណាងត្រូវឆ្នោតជាតិជិត៥០លានដុល្លារ

          លោក ដេវីដ ម៉ាទីន (David Martin) និងលោកស្រី ខារ៉ូល ម៉ាទីន (Carol Martin) ដែល​មានអាយុ​៥៤​ឆ្នាំដូចគ្នា​ គឺជា​ប្តីប្រពន្ធ​ដែលមានសំណាងបំផុត​ក្នុង ចំណោម​អ្នក​មាន​សំណាង​ក្នុងលោក ក្រោយពី​ពួកគាត់​ត្រូវឆ្នោតជាតិ​ដែល​មាន ទឹកប្រាក់​៣៣​លានផោន (ជាង​៤៧​លាន​ដុល្លារ)។ អ្នកទាំងពីរ​រស់​នៅ​ទីក្រុង Hawick នៃតំបន់ Scottish Borders នៅស្កុតឡែន។

          អ្នក​ទាំងពីរបាន​និយាយថា បាន​ទិញ​សន្លឹកឆ្នោត​នៅផ្សារទំនើប Morrisons ហើយ​ទើបនឹងយក​មកផ្ទៀង​កាល​ពីថ្ងៃអាទិត្យមុននេះ​។

          ប្តីប្រពន្ធដ៏រីករាយនេះនិយាយថា ពួកគាត់​ត្រូវ​បាន​គេហៅ​ទៅធ្វើ​ការ​ទាំង​ឈឺ ចាប់តាំងពី​ត្រូវឆ្នោត​ ប៉ុន្តែ​ទីបំផុត​បានប្រាប់និយោជក​របស់ខ្លួន​អំពីការ​ត្រូវ​ឆ្នោតនេះ។

          មនុស្សទី​១ ​ដែល​ពួកគាត់ប្រាប់នោះគឺកូនស្រី ដែលបច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ប្រទេសអូស្ត្រាលី​ ហើយ​អ្វី​ដែលអ្នកទាំងពីរត្រូវទិញមុន​គេគឺ​សំបុត្រយន្ត​ហោះ​លំដាប់លេខ​១ សម្រាប់កូនស្រីធ្វើ​ដំណើរត្រឡប់​មកផ្ទះ។

          ប្តីប្រពន្ធទាំងនេះនិយាយថា ពួកគាត់សម្រាក​នៅផ្ទះ ហើយ​មិនបានដឹងពី​ការ​ត្រូវឆ្នោតនេះទេ ទើបតែនៅពេល​មិត្តភក្តិម្នាក់មក​សួរសុខទុក្ខ ហើយ​ទទូច​ឲ្យ​ពួកគាត់​ផ្ទៀងសន្លឹកឆ្នោត​៕

មតិយោបល់