adverise with khmeread Ronaldo cropped 7jyejjfxln60z3ph1xuubav8

Cristiano Ronaldo បោះសម្តី​មួយ​ម៉ាត់​នេះ ធ្វើឱ្យ​អ្នក​រិះគន់​ស្ទើរ​ធ្លាក់​ថ្លើម​ដល់​ដី

    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo បានបង្ហាញ​ថា​គាត់​មិន​អើពើ​ទៅលើ​ការ​សើចចំអក​ពី​ប្រិយមិត្ត​របស់ខ្លួន​ផ្ទាល់​នោះឡើយ ដោយ​រំ​ឮ​ក​ឡើងវិញ​ថា ការរិះគន់​គឺ​គ្រាន់​ជាការ​បំផុត​គំនិត​តែប៉ុណ្ណោះ​សម្រាប់​គាត់​ដើម្បី​ឆ្ពោះទៅរក​ភាពខ្លាំង​របស់ខ្លួន​ឡើងវិញ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ស៊ូទ្រាំ​ទៅនឹង​ការចាប់ផ្តើម​ដំណើរ​ប្រជែង​ថ្មី​នៃ​រដូវ​កាល ២០១៦-១៧ ដ៏​អន់ ហើយ​កាលពីពេល​ថ្មីៗ​នេះ​គាត់​ក៏បាន​ទទួល​ការ​សើចចំអក​ពី​ប្រិយមិត្ត​របស់​អធិរាជ​ស បន្ទាប់ពី​ខកខាន​រក​គ្រាប់​បាល់​ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម​ឈ្នះ ២-១ ទៅលើ Athletic Bilbao ក្នុងជំនួប​លី​ក​កំពូល​អេ​ស្ប៉ា​ញ LaLiga ។​

​    ​ទោះជា​យ៉ាងណាក្តី Ronaldo នៅតែមាន​ការព្រួយបារម្ភ និង​មាន​អារម្មណ៍​ថា គាត់​នឹង​មិនអាច​ជោគជ័យ​នោះឡើយ ដោយ​គ្មាន​អ្នក​រិះគន់​របស់ខ្លួន​។​

​    ​Ronaldo បានបញ្ជាក់​ទៅកាន់​ទស្សនា​វ​ដ្តី Coach Magazine ថា "​អ្នកត្រូវការ​ប្រើប្រាស់​ម​នុស្ស​អវិជ្ជមាន និង​បទពិសោធន៍​ដើម្បី​លើកទឹកចិត្ត​អ្នក​។ ជាការ​ពិត ខ្ញុំ​ត្រូវការ​អ្នក​ស្អប់​របស់ខ្ញុំ ពួកគេ​បាន​ជួយ​ខ្ញុំ​សម្រេចបាន​នូវ​រាល់​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​បាន​សម្រេចបាន​កន្លងមក​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់