adverise with khmeread Hd jose mourinho pep guardiola 2kerynzz9o971annss32gp5nz

Sir Alex Ferguson: Jose Mourinho អាច​វាស់​សាច់ដុំ​គ្នា​ជាមួយ Pep Guardiola បាន

    ​Sir Alex Ferguson និយាយថា អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho អាច​វាស់​សាច់ដុំ​គ្នា​ជាមួយ Pep Guardiola បាន បើទោះបីជា​គាត់​បាន​ទស្សន៍ទាយ​ថា មេឃ​ខៀវ Manchester City នឹងមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការលើក​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ក៏ដោយ​។​

​    ​បិសាច​ក្រហម​បាន​ផ្តួល​ដៃគូ​ប្រជែង​យក្ស​រួម​តំបន់​របស់ខ្លួន ក្រុម​មេឃ​ខៀវ ក្នុង​លទ្ធផល ១-០ ក្នុង​ដំណើរ​ប្រជែង​ពាន​ក្នុងស្រុក EFL Cup កាលពី​យប់​ថ្ងៃ​ពុធ ទោះបីជា​ពួកគេ​ដេញតាម​គូប្រជែង​របស់ខ្លួន ដល់​ទៅ​ចំនួន​ប្រាំមួយ​ពិន្ទុ​ក្នុង Premier League និង​បាន​បរាជ័យ​នៅលើ​ទឹកដី​របស់ខ្លួន​ក្រោម​ដៃ​របស់​ពួកគេ​ក្នុងការ​ប្រកួត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​កាលពី​ខែ​មុន​ក្តី​។​

​    ​និមិត្តរូប​ប្រចាំ​ទឹកដី Old Trafford លោក Ferguson ដែល​បាន​និយាយថា គាត់​វាយតម្លៃ​ទៅលើ​មេឃ​ខៀវ "​ក្នុងនាម​ក្រុម​ដែលមាន​លទ្ធភាព​ខ្ពស់ជាង ពី​បេក្ខភាព​ដ៏​មាន​សក្តានុពល​ទាំង​ប្រាំ​" ក្នុង​ដំណើរ​ប្រជែង​ពាន ដោយ​លោក​ជឿជាក់ថា Guardiola មិន​អាចមាន​មន្ទិល​ចំពោះ​សមត្ថភាព​គាត់​បានឡើយ ទោះបីជា​ក្រុម​របស់គាត់​ឆ្លងកាត់​ការប្រកួត​ចំនួន​ប្រាំមួយ​លើក​ដោយ​គ្មាន​ជ័យជម្នះ​មួយ​ប្រកួត​ក៏ដោយ​។​

​    ​ប៉ុន្តែ​គាត់​មាន​ទំនុកចិត្ត​ទៅលើ Mourinho ដែលមាន​បទពិសោធន៍​ខ្ពស់​ជាងគេ​បំផុត​ដើម្បី​ប្រឈមមុខ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​ជនជាតិ​កាតា​ឡាន​រូបនេះ ក្នុងអំឡុង​ការប្រកួតប្រជែង​របស់​ពួកគេ​ក្នុងប្រទេស​អង់គ្លេស​បច្ចុប្បន្ន ថ្វីបើ​អារម្មណ៍​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​កំពុង​ច្របូកច្របល់​ក្រោយ​ត្រូវ Chelsea បណ្តេញចេញ​រដូវ​កាល​មុន​។​

​    ​Ferguson បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Kicker ថា "​ជំនាញ​របស់ Guardiola គឺ​ហួស​ពី​ការជជែក​ដេញដោល​ហើយ​។ លោក Conte វិញ​កំពុង​នាំ Chelsea មកជា​ក្រុម​ខ្លាំង​វិញ ប៉ុន្តែ Mourinho ក៏​អាច​ប្រជែង​ជាមួយនឹង Guardiola ផងដែរ​"​។​

​    ​"​គាត់​ធ្លាប់​បានឈ្នះ​ពាន Champions League ជាមួយនឹង​ក្លឹប​ពីរ​ផ្សេងគ្នា និង​ពាន​ផ្សេងទៀត​ក្នុងប្រទេស​ចំនួន​បី​ផ្សេងគ្នា​។ គូប្រជែង​មួយ​នេះ និង​បទពិសោធន៍​នេះ​របស់ Guardiola និង Mourinho បង្កើតឱ្យមាន​ការប្រកួត​ប្រជែង​ដ៏​គួរឱ្យ​រំភើប​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់