adverise with khmeread Image7

ប៉ូលិស​ខេត្តកំពង់ឆ្នាំង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ២​ កន្លែង

    កំពង់ឆ្នាំង  ៖ កម្លាំង​ប៉ូលិស​ក្រុង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្តកំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​, ​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម​២​កន្លែង​ផ្សេងគ្នា ដោយ​ឃាត់​មនុ​ស្សបាន ២​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៨​ តុលា ​២០១៦ ​នៅ​ចំណុច​ស្ពាន តា​សក្តិ​៥ ផ្លូវជាតិ​លេខ​៥ ស្រុក​រលាប្អៀរ និង​ទី​២ ចំណុច​សាលា​បើកប​រយ៉ី​ហោ​ (​ហេង ចំណាន​)​ ក្នុង​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គឺ​ទី​១-​ឈ្មោះ ​នៅ សុ​ផា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ទីតាំង សាលា​បើកបរ​ (​ហេង ចំណាន​)​ ស្ថិតក្នុង​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង​ និង២-ឈ្មោះ ​វ៉ាន់ វិ​ឈាន ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង។​

    មុខសញ្ញា​នេះ​ឃាត់ខ្លួន​នៅ​ចំណុច​ស្ពាន​តា​សក្តិ​៥ ស្រុក​រលាប្អៀរ។ ​ដកហូត​វត្ថុតាង​រថយន្ត​ម៉ាក​កាមរី​ (​ឆ្លាម​)​ គ្រឿង​ម៉ូតូ ១ ​គ្រឿង​ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ធ្វើតេស្ត​រួច​មាន​សារធាតុ​ញៀន​១៣​កញ្ចប់​ធំ​,​ ​ជញ្ជីង​ថ្លឹង​(​គ្រឿងញៀន​)១, ​ទូរ​ស័​ទ្ទ ៣​គ្រឿង​, ​លុយ​ខ្មែរ ២៥០.៦០០​រៀល​, ​លុយ​អាមេរិក​$25,​ សម្ភារៈ​វេច​ខ្ចប់ ​(​ប្លា​ស្ទិ​ច​) ២​ដុំ​។​

    លោក​វរៈសេនីយ៍ឯក ​ជុន ថា​រិ​ទ្ធ​ ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ជនល្មើស​រួមទាំង​វត្ថុតាង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ត្រូវបាន​ការិយាល័យ​ជំនាញ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​អនុវត្ត​ទៅតាម​និតិ​វិធី​ច្បាប់​៕


 

adverise with khmeread

មតិយោបល់