adverise with khmeread Unnamed %282%29

រថយន្តបុក​ម៉ូតូ បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​

    សៀមរាប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់នៅនឹងកន្លែង​កើតហេតុ​នៅ​ភូមិ​ត្រពាំង​ថ្នល់ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប លើ​កំណត់​ផ្លូវជាតិ​លេខ​៦ កាលពី​វេលា​ម៉ោង០៧ ​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦ ​រវាង​រថយន្ត និង​ម៉ូតូ។​ ​

    ប៉ូលិស​ចរាចរណ៍​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ខ្លិន ប៉ុក ភេទ​ប្រុស អាយុ៧៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ បើកបរ​ម៉ូត​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1K-7837។​

    រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឡុង បូរ៉ា ភេទ​ប្រុស អាយុ២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រន្ទះ ឃុំ​ព្រៃ​រន្ទះ ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង បើករថយន្ត​ម៉ាក​កាមរី​ (​បា​ឡែ​ន​) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1983 បន្ទាប់ពី​បុក​ជនរងគ្រោះ​ស្លាប់ បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

    បច្ចុប្បន្ន​សាកសព ក្រោយពី​កម្លាំង​សមត្ថកិច្ច​ស្រុក​ចុះ​ត្រួតពិនិត្យ​វាស់​វេ​ង និង​ធ្វើ​កំណត់ហេតុ​រួច ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ទំនៀម​ទំលាប់​ខ្មែរ។​ ដោយឡែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក និង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់