adverise with khmeread Unnamed %281%29

ចាប់បាន​ចោរ ​២ ​នាក់​គាស់​ផ្ទះ​អ្នកស្រុក​លួច ​ឯកសារ​ប្លង់ដី

    ភ្នំពេញ ៖ ជនសង្ស័យ ​២ ​នាក់​ពាក់ព័ន្ធ​ករណី​លួច​ឆ្កឹះ​សោ​ទ្វារ​ផ្ចះ​ចូល​លូច​សម្ភារៈ​កាលពី​នៅ​ថ្ងៃទី​២៧​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ក្រុមទី​១២ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បានធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល​យកបាន​សម្ភារៈ​ធុង​ស្ពី​កឃ​រ័​ស្តាប់​បទ​ចំរៀង​ចំនួន​១​ និង​ឯកសារ​ប្លង់ដី​,​ សំបុត្រកំណើត​មួយចំនួនទៀត​។​

    បន្ទាប់មក​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែ​នោះ​ស្រែក​ឆោឡោ​នាំគ្នា​ចាប់​ព្រួត​វាយ​ភ្លាមនោះ​ត្រូវបាន​កម្លាំង​ខណ្ឌ​និង​ប៉ុស្តិ៍​កំពុង​ធ្វើ​សកម្មភាព​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​សង្ស័យបាន​២​នាក់​រីឯ​គ្នា​វា​ម្នាក់ទៀត​ត្រូវបាន​រត់គេចខ្លួន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​មាន ១-​ឈ្មោះ ស៊ូ ឡៃ​ម៉ាន ហៅ ឡៃ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិខ្មែរ​អ៊ិ​ស្លាម​ស្នាក់​នៅផ្ទះ​លេខ​1716​ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​លក់​មាន់​, ២-​ឈ្មោះ ម៉ម សុខ​ចំរើន ​ហៅ​តូ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​ជនជាតិខ្មែរ​ស្នាក់នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូម៉ែត្រ​៦ ​មុខរបរ​នៅផ្ទះ ​និង​៣-​ឈ្មោះ ណា សៀក ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម ស្នាក់នៅ​សង្កាត់​ច្រាំង​១។​

    ចំណែក​ជនរងគ្រោះ ម៉ែន ពុល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៤ ក្រុមទី​១០​ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ មុខរបរ​លក់​ប្រហិត​។​ ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់