adverise with khmeread 1

ឃាត់​ចោរឆក់​ខ្សែ​កបាន​​ ២ ​នាក់​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ ​២ ​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ខ្សែ ក នៅ​ចំណុច​ផ្លូវភ្លោះ​លេខ​៥ សង្កាត់​គីឡូ​ម៉េ​ត្រ​លេខ​៦ ខណ្ឌឫស្សីកែវ នៅវេលា​ម៉ោង២​ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨​ តុលា​នេះ​។

    ប៉ូលិស​និយាយថា ក្រោយពី​សភាពការណ៍​កើតឡើង កម្លាំង​ប៉ូលិស​ខណ្ឌ​-​ប៉ុស្តិ៍ ទទួលបាន​ព័ត៌មាន​ភ្លាម ​បាន​បញ្ចេញ​កម្លាំង​ធ្វើ​សកម្មភាព និង​បញ្ជូន​ព័ត៌មាន​តាម​វិទ្យុទាក់ទង​ទៅ​កម្លាំង​តាម​បណ្តា​គោលដៅ​ពួនស្ទាក់។​

    ប៉ូលិស​បន្តថា កម្លាំង​បានចេញ​អន្តរាគមន៍​ដេញចាប់ និង​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង​ស្ថិតនៅ​ចំណុច​ផ្លូវលំ​ខាងក្នុង សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ សុះសាយ កុម្ភៈ ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ ​និង​២-​ឈ្មោះ លេះ សារី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រួម​នឹង​ម៉ូតូ​មួយគ្រឿង។​

    ប៉ូលិស​បាន​អនុវត្តន៍​វិធានការ​ជំនាញ​សាកសួរ​យក​ចម្លើយ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​កន្លងមក និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី៕​

 

adverise with khmeread

មតិយោបល់