adverise with khmeread Untitled 1

ចាប់បាន​ជនសង្ស័យ​ថែមម្នាក់ទៀត ដែល​កាប់​ប្លន់​យក​ម៉ូតូ​ Zoomer X

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ទៀត​ដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃទី​១៤ ​តុលា ​២០១៦​ម៉ោង​១​ និង​៣០​នាទី​អា​ធ្រា​ត្រ​នៅ​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ ត្រូវបាន​ប៉ូលិស​ស្រាវជ្រាវ​បង្ក្រាបបាន​នា​ថ្ងៃទី​២៨​ តុលា ​២០១៦​ វេលា​ម៉ោង​២​រសៀល​នេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ីម សុខ​រុន ត្រូវបាន​ជនសង្ស័យ​ទាំង ​៣ ​នាក់ កាប់​យក​ម៉ូតូ ម៉ាក Zoomer X បណ្តាលឱ្យ​រងរបួស​ធ្ងន់​(​ក្បាល​.​ដៃ​.​ស្មា​) ក្រោយពី​ទទួល​​បណ្តឹង​រួច កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ បាន​ជំរុញ​ការស្រាវជ្រាវ ទទួលបាន​លទ្ធផល​ដូចខាងក្រោម។​

    នៅ​ថ្ងៃទី​១៤​ តុលា ​២០១៦​ វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល កម្លាំង​ជំនាញ​កំណត់​បាន​មុខសញ្ញា និង​កន្លែង​ស្នាក់នៅ ធ្វើឱ្យ​មុខសញ្ញា​ដឹងខ្លួន ក៏​បើក​ម៉ូតូ​ផ្តួល​រត់​គេចខ្លួនបាត់​។​

    ក្រោយមក​កម្លាំង​ប៉ូលិស​ក៏បាន​ដកហូតយក​ម៉ូតូ​មក​ប្រគលជូន​ជនរងគ្រោះ​វិញ និង​នៅតែ​បន្ត​ការស្រាវជ្រាវ​រហូតដល់ យប់​ថ្ងៃទី​១៨​ តុលា​ ២០១៦ វេលា​ម៉ោង​១ ​និង​៣០​នាទី​ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ជួន វិចិត្រ ហៅ​សិទ្ធិ ដែលជា​ជនដៃដល់​កាប់​ទៅលើ​ជនរងគ្រោះ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា ក្នុង​វិធាន​ការជំនាញ​សមត្ថកិច្ច​បាន​បន្ត​ជំរុញ​ការស្រាវជ្រាវ​រក​បក្ខពួក​ចំនួន​២​នាក់​ រហូតមកដល់​ថ្ងៃទី​២៨ ​តុលា ​២០១៦​ វេលា​ម៉ោង​២​រសៀល ​បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​បាន​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ អៃ ដា​រ៉ា ហៅ រ៉ា ដូង អាយុ​៣៥​ឆ្នាំ​។ ប៉ូលិស​បាននិងកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ ដើម្បី​អនុវត្តតាម​នីតិវិធី​និង​ជំរុញ​ការស្រាវជ្រាវ​បន្ត​យក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ​ ឡុង៕

adverise with khmeread

មតិយោបល់