adverise with khmeread Untitled 1

មិន​នឹកស្មានថា​ពិសា​តែ​បៃតង​រាល់ថ្ងៃ ជួយ​ឱ្យ​អាយុ​វែង​និង​រក្សា​សម្រស់​ស្រស់ស្អាត​យ៉ាង​ដូច្នេះ​សោះ ប៉ុន្តែ​គួរឱ្យ​ស្តាយ​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ផឹក​បានទេ​!

    ​អ្នក​ច្បាស់​ជា​ស្គាល់​រួចទៅហើយ នូវតែ​បៃតង​។ តែ​បៃតង​ត្រូវបាន​គេ​យកមក​ពិសា​ជា​តែ​ពេលព្រឹក ជាពិសេស​ប្រើ​ធ្វើជា​ភេសជ្ជៈ​ផ្សេង​តាម​គំនិត​ច្នៃប្រឌិត​ផ្សេងៗ​គ្នា​។​

​    ​តែ​បៃតង​នេះ​ផងដែរ​ត្រូវបាន​គេ​ប្រើ​ធ្វើជា​ថ្នាំ​រាប់ពាន់​ឆ្នាំ​មកហើយ ហើយ​ប្រភព​តែ​បៃតង​នេះ​ចេញ​មកពី​ប្រទេស​ចិន​។ មូលហេតុ​ដែល​អ្នក​គួរ​ពិសា​តែ​បៃតង​ដោយសារតែ​ហេតុផល​ខាងក្រោម​នេះ​៖
​    ​១. ជួយ​សម្រក​ទម្ងន់​
​    ​២. ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម បង្ការ​ការកើនឡើង​ខ្ពស់​នូវ​អាំង​ស៊ុយ​លីន ល្អ​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​។​
​    ​៣. ការពារ​ជំងឺ​គាំងបេះដូង និង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ស្ទះឈាម​។​
​    ​៤. ការពារ​ជំងឺមហារីក​បំពង់ក និង​អាច​សម្លាប់​កោសិកា​មហារីក​ដោយ​គ្មាន​ផលប៉ះពាល់​។​
​    ​៥. កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​។​
​    ​៦. ជួយ​ការពារ​កោសិកា​ខួរក្បាល​របស់​អ្នក​ពី​ការស្លាប់ និង​ស្ដារ​កោសិកា​ទាំងនោះ​ឡើងវិញ និង​បញ្ចៀស​ពី​ជំងឺ Alzheimer’s និង Parkinson’s (​ញា័​រ​សរសៃ និង​បាត់​ការចងចាំ​)​។​
​    ​៧. កម្ចាត់​បាក់តេរី​និង​វីរុស ដែល​បណ្ដាលឱ្យ​ធ្មេញ​ប្រហោង​។​
​    ​៨. ពិ​សាវា​រាល់ថ្ងៃ​ជួយ​កាត់បន្ថយ​សម្ពាធ​ឡើង​ខ្ពស់​។​
​    ​៩. អាស៊ីត​អា​មី​ណូ​របស់​វា​ជួយ​ឱ្យ​អ្នកជា​ពី​ជំងឺ​ថប់​អារម្មណ៍ និង​ធ្វើឱ្យ​ស្រស់ស្រាយ​។​
​    ​១០. បង្ការ​បាក់តេរី និង​មេរោគ និង​មានលទ្ធភាព​ព្យាបាល​ជំងឺ​ចាប់ពី​ផ្កា​សាយ​រហូតដល់​ជំងឺមហារីក​។​
​    ​១១. តែ​បៃតង​អាច​ថែរក្សា​ស្បែក​កុំឱ្យ​ជ្រួញ និង​បង្ការ​ស្បែក​ចាស់​មុន​អាយុ និង​ជួយ​កាត់បន្ថយ​ការ​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ​ផងដែរ​។​

​    ​ចំណាំ​៖ តែ​បៃតង​មាន​សារធាតុ Tannins ដែល​អាចធ្វើឱ្យ​ថយចុះ​នូវ​ការ​ស្រូបយក​ជាតិ​ដែក និង​អាស៊ីតហ្វូលីក ដូច្នេះ​ស្ត្រី​ពរ​ពោះ​មិនអាច​ពិសា​បានទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់