adverise with khmeread 0

មិនដែល​ដឹង​ទាល់តែសោះ​! គូ​អាហារ​ទាំង ៤ នេះ លាយ​ចូលគ្នា ទើប​យើង​អាច​ទទួលបាន​អត្ថប្រយោជន៍​មិន​នឹកស្មាន​ដល់​ពី​វា​

    ​ជាធម្មតា យើង​តែង​ទទួលទាន​អាហារ​ចម្រុះ​មុខ ផ្សំ​ចូលគ្នា​គ្មាន​ទិស​តំបន់​នោះទេ ព្រោះ​យល់ថា​វា​សុទ្ធ​ជា​អាហារ​ល្អ​ដល់​សុខភាព ប៉ុន្តែ​បើ​លោកអ្នក​បានដឹង​អំពី​គូ​អាហារ​ខាងក្រោម វា​នឹង​រឹតតែ​ផ្តល់ឱ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍​មិន​នឹកស្មាន​ដល់​។ 

​    ​១. បន្លែ​បៃតង + ប្រេង​អូ​លីវ​
​    ​ជាតិ​ខ្លាញ់​ធម្មជាតិ​មាននៅ​ក្នុង​ប្រេង​អូ​លីវ​ជួយ​បង្កើន​ថាមពល​ដល់​សារធាតុ Lutein មាន​ក្នុង​បន្លែ​ស្លឹក​ពណ៌​បៃតង​។ ពិ​សាវា​ចូលគ្នា​ជួយ​ឱ្យ​ភ្នែកមាន​សុខភាព​ល្អ​។​

​    ​២. តែ​បៃតង + ត្រី​
​    ​តែ​បៃតង​ពិសា​ដំណាលគ្នា​ជាមួយនឹង​ត្រី នឹង​ស្រូប​យកជាតិ​បារត​គ្រោះថ្នាក់​ដែលមាន​នៅក្នុង​ត្រី​។​

​    ​៣. ពពួក​ក្រូច + ស្ពៃក្រញាញ់​
​    ​វីតាមីន C មាន​ក្នុង​ក្រូច​ជួយ​រាងកាយ​ស្រូប​យកជាតិ​ដែក​ពី​ស្ពៃក្រញាញ់ និង​បំ​លែង​វា​ទៅជា​ទម្រង់​មួយ​ស្រដៀង​ទៅនឹង​អ្វី​ដែលមាន​ក្នុង​សាច់​ត្រី​និង​សាច់​ក្រហម​ដែរ​។​

​    ​៤. តែ​បៃតង + ក្រូច​ភ្លា​
​    ​ក្រូច​ភ្លា​ជួយ​ឱ្យតែ​បៃតង​បញ្ចេញ​ថា​ម​ពុល​ជួសជុល DNA ក្នុង​រាងកាយ​ខ្លាំង​ជាង​មុន​ដល់​ទៅ ៥ ដង​៕

adverise with khmeread

មតិយោបល់