adverise with khmeread 0

ត្រូវ​ចាំ​ទុក​រឿង​ទាំង ៧ នេះ ពេល​ទៅលេង​ស្រុកថៃ​អំឡុងពេល​កាន់ទុក្ខ​ស្តេច​! ចំណុច​ទី ៧ គ្រោះថ្នាក់​ជាងគេ​

    ​គម្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​របស់​អ្នក​ប្រហែលជា​ត្រូវ​កែតម្រូវ​ហើយ​នាពេលនេះ ខណៈ​ប្រទេស​នេះ​កំពុង​កាន់ទុក្ខ​ដល់​អតីត​ស្តេច ភូមិបុល អា​ឌុល​យ៉ា​ឌេ​ត​។ ស្វែងយល់​ពី​ព្រឹត្តិការណ៍ និង​ពិធីបុណ្យ​ដែល​ប៉ះពាល់ និង​របៀប​ធ្វើជា​អ្នកទេសចរ​ពោរពេញ​ដោយ​ការគោរព អំឡុង​ការ​កាន់ទុក្ខ​មួយឆ្នាំ​នៅ​ស្រុកថៃ​។​

​    ​១. ស្លៀកពាក់​ប្រកបដោយ​ការគោរព​
​    ​ប្រជាជន​ថៃ​ភាគច្រើន​នឹង​ស្លៀក​ឈុតខ្មៅ ឬ ស​អំឡុង​ការ​កាន់ទុក្ខ​។ យ៉ាងណាក្តី មិនមាន​ការណែនាំ​ច្បាស់លាស់​ពី​ការ​ស្លៀកពាក់​របស់​អ្នកទេសចរ​ឡើយ ប៉ុន្តែ​គួរ​ណាស់​អ្នកទេសចរ​គួរ​ស្លៀកពាក់​ពណ៌​ស្រអាប់ និង​ចៀសវាង​ការ​ស្លៀក​ខ្លី និង​លេច​លើ​លេច​ក្រោម​។ ប៉ុន្តែ​ឈុត​ងូតទឹក គួរតែ​អាច​ប្រើ​បាន​ប្រសិនបើ​ស្លៀកពាក់​នៅ​ឆ្នេរសមុទ្រ​។​

​    ​២. ទីកន្លែង​ទេសចរណ៍​ភាគច្រើន​នឹង​បើក​ឱ្យ​ក​ន្សា​ន្ត​ធម្មតា លើកលែងតែ​កន្លែង​ខាងក្រោម​នេះ​
​    ​អគារ Grand Palace នៅក្នុង​វាំង​ថៃ ដោយ​រួមបញ្ចូល​ទាំង​ប្រាសាទ Wat Phra Kaeo នឹង​បិទ​រហូតដល់​ថ្ងៃទី ០១ ខែវិច្ឆិកា​។ កីឡដ្ឋាន Ratchadamnoen Boxing Stadium និង Lumpinee Boxing Stadium Ramintra Bangkok ក៏​នឹង​បិទ​ដល់​ថ្ងៃទី ០១ ខែវិច្ឆិកា​ផងដែរ​។​

​    ​៣. បង្ហាញ​ការគោរព​
​    ​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់បង្ហាញ​ការគោរព​របស់ខ្លួន ឬក៏​សរសេរ​សារ​រំលែក​ទុក្ខ អាចធ្វើ​បាន​នៅ​វាំង​ថៃ​។​

​    ​៤. ការប្រគុំ​តន្ត្រី និង​ពិធីជប់លៀង​ជាច្រើន​ត្រូវបាន​លុបចោល​
​    ​ការប្រគុំ​តន្ត្រី​ថ្ងៃបុណ្យ​ព្រះ​ចន្ទ​ពេញវង់​ដ៏​ពេញនិយម​នៅ​ថៃ​ត្រូវបាន​លុបចោល ប៉ុន្តែ​ការលើក​ទៅ​ខែវិច្ឆិកា​ត្រូវ​បានរៀបចំ​ម្តងទៀត​។ កម្មវិធី​ប្រគុំ​តន្ត្រី Urban Music Festival ព្រមទាំង​ការប្រគុំ​តន្ត្រី​ដោយ​ក្រុម  Scorpions និង Big Bang ក៏ត្រូវ​បាន​លុបចោល​ផងដែរ​។ កម្ម​វី​ធី World Film Festival ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែ​ក្រោយនេះ​ត្រូវបាន​ពន្យារពេល​។ កម្មវិធី​វប្បធម៌​ដូចជា Loi Krathong ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។​

​    ​៥. កាត់បន្ថយ​សកម្មភាព​ពេលយប់​
​    ​រដ្ឋាភិបាល​ថៃ​បានស្នើ​ដល់​កន្លែង​កម្សាន្ត​នាពេល​រាត្រី ដោយ​រួមបញ្ចូល​ទាំង​បា និង​ក្លឹប​ជាដើម ត្រូវ​ពិនិត្យ​ទៅលើ​ពេលវេលា​បើក​រកស៊ី​អំឡុងពេល​កាន់ទុក្ខ​នេះ​។ ខណៈ​មិនទាន់មាន​បទបញ្ញត្តិ​ផ្លូវការ គេ​កត់សម្គាល់​ឃើញថា កន្លែង​កម្សាន្ត​ពេលយប់​ឆាប់​បិទ​មុន​ម៉ោង ឬក៏​កាត់បន្ថយ​ម៉ោង​រកស៊ី​អំឡុងពេល​កាន់ទុក្ខ​។ យ៉ាងណាក្តី កន្លែង​កម្សាន្ត​ទាំងនេះ​ប្រហែលជា​បើក​ដូច​ធម្មតា​វិញ​ក្រោយ​កាន់ទុក្ខ​រយៈពេល ៣០ ថ្ងៃ​បានបញ្ចប់​។​

​    ​៦. គ្រប់គ្រង​អត្ត​ច​រិ​ក​របស់ខ្លួន​
​    ​អ្នកទេសចរ​មិនគួរ​ផឹក​ស្រវឹង ឬក៏​បង្ក​ហិង្សា​នៅពេល​ដើរលេង​នៅ​ថៃ​ទេ​។​

​    ​៧. កុំ​និយាយ​ទាក់ទង​នឹង​គ្រួសារ​ស្តេច​ឱ្យសោះ​នៅ​ទីសាធារណៈ​
​    ​ថៃ​មានច្បាប់​ការពារ​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​បំផុត​មួយ ហើយ​នរណា​ក៏មាន​សិទ្ធិ​ប្តឹង​នរណាម្នាក់​បានដែរ ដូច្នេះ​គួរ​ប្រយ័ត្ន​មាត់​៕

​ប្រភព​៖ Asiaone

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់