adverise with khmeread Untitled 1

នេះ​ជា​មូល​ហេតុដែល​ប្រជាជន​ថៃ​ឈរ​ផ្គុំ​គ្នា​ចេញ​ជា​លេខ ៩ នៅ​ថ្ងៃ​កាន់ទុក្ខ​ស្តេច​

    ​កាលពី​ថ្ងៃទី ២៦ ខែតុលា​កន្លងទៅ ប្រជាជន​ថៃ​មកពី​ខេត្ត​ផ្សេងៗ​គ្នា​បាន​ចូលរួម​ក្នុង​សកម្មភាព​មួយ​ដើម្បី​បង្ហាញ​ក្តី​ស្មោះស្ម័គ្រ​របស់​ពួកគេ​ទៅកាន់​ស្តេច ភូមិបុល អា​ឌុល​យ៉ា​ឌេ​ត ដោយ​រួមបញ្ចូល​ទាំង​ការរៀបចំ​ក្បួន​ឈរ​ផ្គុំ​គ្នា​ឱ្យចេញ​ជា​លេខ ៩ ទៀតផង​។​

​    ​នៅក្នុង​ខេត្ត Uttaradit មនុស្ស​ប្រមាណ ២៥.០០០ នាក់ មកពី​ស្រុក​ចំនួន ៩ ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត​គឺ​លោក Pipat Ekpapan បាន​ប្រមូល​ផ្តុំគ្នា​នៅ​កីឡដ្ឋាន Uttaradit Stadium ដើម្បី​ផ្គុំ​គ្នា​ឱ្យចេញ​ជា​បេះដូង ជាមួយ​លេខ ៩ ថៃ និង​ផ្ទាំ​ប៉ាណូ​មួយ​ដែល​សរសេរ​ឈ្មោះ​ខេត្ត​។ អ្នក​ចូលរួមបាន​និយាយថា ការបង្ហាញ​នេះ​គឺជា​ការ​ស្តែង​ឱ្យឃើញ​នូវ​ការស្រឡាញ់​ចំពោះ​អតីត​ស្តេច​ថៃ​ជា​រៀងរហូត​របស់​ប្រជាជន និង​ជាការ​នាំមក​នូវ​សំណាង​ជា​និរន្ត​មក​ប្រទេស​ថៃ (​លេខ ៩ ក្នុង​ជំនឿ​ថៃ​គឺជា​លេខ​នាំមក​នូវ​សំណាងល្អ​)​។​

​    ​មនុស្ស​ជាច្រើន​បាន​សុខចិត្ត​ទ្រាំ​នឹង​កម្តៅថ្ងៃ ហើយ​លើក​រូបភាព និង​លុយ​របស់​ស្តេច​ខ្លួន​ដើម្បី​បង្ហាញ​ក្តី​ស្មោះស្ម័គ្រ​របស់​ពួកគេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់