ស្រួល​យ៉ាងនេះ​សោះ​! នេះ​ជា​របៀប​មើល​ពី​ការបរិច្ចាគ​ឈាម​ឱ្យ​ត្រូវ​តាម​ក្រុម​ឈាម​

    ​កង្វះ​ឈាម​កើតឡើង​ជុំវិញ​ពិភពលោក មិនមែន​តែ​ប្រទេស​កម្ពុជា​តែមួយ​នោះទេ ប៉ុន្តែ​នៅពេល​បរិច្ចាគ​ឈាម លោកអ្នក​ក៏ត្រូវ​មានចំណេះដឹង​ខ្លះ​ដែរ ទាក់ទង​នឹង​ប្រភេទ​ឈាម​ដើម្បី​ចៀសវាង​បរិច្ចាគ​ខុស​ប្រភេទ​ឈាម​គ្នា​។​

​    ​ខាងក្រោម​នេះ​ជា​របៀប​មើល​ឈាម​ដែល​ត្រូវ​បរិច្ចាគ ឱ្យចំ​ប្រភេទ​ឈាម​ដែលមាន​រវាង​អ្នក​បរិច្ចាគ និង​អ្នកទទួល​៖

​    ​- ឈាម (A+) អាច​បរិ​ច្ចាគឱ្យ​អ្នកមាន​ឈាម​ក្រុម (A+) និង (AB+)​។​
​    ​- ឈាម (A-) អាច​បរិ​ច្ចាគឱ្យ​អ្នកមាន​ឈាម​ក្រុម (A+), (A-), (AB-), (AB+)​។​
​    ​- ឈាម (B+) អាច​បរិ​ច្ចាគឱ្យ​អ្នកមាន​ឈាម​ក្រុម (B+) និង (AB+)​។​
​    ​- ឈាម (B-) អាច​បរិ​ច្ចាគឱ្យ​អ្នកមាន​ឈាម​ក្រុម (B+), (B-), (AB-), (AB+)​។​
​    ​- ឈាម (O+) អាច​បរិ​ច្ចាគឱ្យ​អ្នកមាន​ឈាម​ក្រុម (A+), (B+), (AB+), (O+)​។​
​    ​- ឈាម (O-) អាច​បរិ​ច្ចាគឱ្យ​អ្នកមាន​ឈាម​ក្រុម (A+), (A-),(B+), (B-), (AB-), (AB+), (O+) និង (O-)​។​
​    ​- ឈាម (AB+) អាច​បរិច្ចាគ​ឱ្យ​អ្នក​ដែលមាន​ឈាម​ក្រុម (AB+) ។​
​    ​- ឈាម (AB-) អាច​បរិច្ចាគ​ឱ្យ​អ្នក​ដែលមាន​ឈាម​ក្រុម (AB+) និង (AB-) ៕

adverise with khmeread

អ្នកនឹងចូលចិត្ត