adverise with khmeread Untitled 1

តួ​ក្នុង​រឿង "​ស្អប់​ព្រោះ​ស្រឡាញ់​" នាង Namcha Sheranut Yusananda អួត​រាង​ដ៏​សិច​ស៊ី​នៅ​សិង្ហ​បុរី និង​បង្ហើប​ប្រាប់​បី​ឈុត​ដែល​ធ្វើឱ្យ​នារី​គ្រប់រូប​ស្អាត​គ្រប់ពេល​

    ​តារា​សម្តែង និង​ជា​តារាចម្រៀង​ថៃ នាង Namcha Sheranut Yusananda បាន​បង្អួតរាង​ដ៏​សិច​ស៊ី​របស់​នាង ជាមួយ​ម៉ាក​សម្លៀកបំពាក់​របស់​នាង​គឺ Sheranut នៅក្នុង​កម្មវិធី​បង្ហាញ​សម្លៀកបំពាក់ Autumn Winter 2016 ថ្ងៃទី​ពីរ​នៅ​ប្រទេស​សឹង្ហ​បុរី ទៅកាន់​អ្នក Follow របស់​នាង​ចំនួន​ជិត ៦២ ម៉ឺន​នាក់​។​

​    ​ជាមួយ​រាង​អំណោយផល​ពី​ធម្មជាតិ នាង Namcha ក៏​ឆ្លៀត​ប្រាប់​ពី​ទម្លាប់​នៃ​ការ​ស្លៀកពាក់​របស់​នាង ដោយ​នាង​និយាយថា នាង​នឹងមិន​ស្លៀកពាក់​ទៅតាម​បែបផែន​ណាមួយ​ឡើយ​។ នាង​ជឿថា ស្ទីល​ស្លៀក​សម្លៀកបំពាក់​គឺ​គ្មាន​ដែន​កំណត់​។ នាង​ស្លៀកពាក់​ទៅតាម​អារម្មណ៍​របស់​នាង​។ 

​    ​នាង​ក៏បាន​ប្រាប់ថា រាល់​នារី​ទាំងអស់​គួរ​មាន​របស់​សាមញ្ញ​ទាំងបី​នេះ​។ ទីមួយ ខោ​ខូវប៊យ​មួយគូ ទី​ពីរ​អាវ​ស​មួយ និង​ទី​បី​វ៉ែនតា​ពាក់​ការពារ​កម្តៅថ្ងៃ​មួយគូ​៕

ប្រភព៖សិង្ហបុរី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់