adverise with khmeread Untitled 1

ចង់​លួច​មើល​សារ​លើ Facebook កុំ​ឱ្យគេ​ឃើញ "Seen" ធ្វើតាម​ការណែនាំ​ងាយៗ​ទាំងនេះ​!

    ​រាល់​បណ្ដាញ​សង្គម​តែងតែមាន​កន្លែង​ផ្ញើ​សារ​ឱ្យ​គ្នា​ទៅវិញទៅមក​ហើយ​នៅក្នុង Facebook គឺមាន Messager​។ នៅពេលដែល​អ្នក​ផ្ញើ​ទៅ​គេ ហើយ​ពេល​អ្នកមើល​សារ​របស់​អ្នក វា​នឹង​ចេញ​ពាក្យ "Seen" នៅលើ Messager នោះ​។​

​    ​ពេលខ្លះ​អ្នក​មិន​ចង់ឱ្យ​នរណាម្នាក់​ដឹងថា​អ្នក​បាន​មើល​សារ​ដែល​គេ​ផ្ញើមក​តាមរយៈ​កម្មវិធី​នោះទេ​។ ជួនកាល​ពាក្យ Seen មួយ​ឃ្លា​នេះ​ធ្វើឱ្យ​រំខាន​ដល់​អ្នកជា​ខ្លាំង​។​

​    ​ដូច្នេះ​ធ្វើ​ដូចម្ដេច​ទើប​អាច​បិទ​កុំ​ឱ្យចេញ​ពាក្យ "Seen" នៅលើ Messager បើទោះជា​យើង​បាន​មើល​សារ​នោះ​ក៏ដោយ​នោះ​?

​    ​* សម្រាប់​កុំព្យូទ័រ​លើ​កម្មវិធី​រុករក Chrome៖
​    ​បើ​អ្នក​មិន​ចង់ឱ្យ​ពេល​ចុច​មើល Chat ទៅ​ចេញ​ពាក្យ Seen អ្នក​អាច​ប្រើ​កម្មវិធី​ឈ្មោះ Unseen នៅលើ Google Chrome បាន​។ អ្នក​គ្រាន់តែ​ដំឡើង​វា​តាមរយៈ​លីង​មួយ​នេះ => Unseen ហើយ​ធ្វើតាម​ការណែនាំ​ជាការ​ស្រេច​។​

​    ​* សម្រាប់ Android ៖
​    ​អ្នក​អាច​ស្វែងរក​កម្មវិធី​ឈ្មោះ Unseen ដើម្បី​កុំឱ្យ​ចេញ​ពាក្យ Seen នៅលើ​ឧបករណ៍ Android បាន​។ ដោយ​កម្មវិធី​ចុច​លើ​លីង​មួយ​នេះ => Unseen​។​

​    ​* សម្រាប់ iOS ៖
​    ​សម្រាប់​ប្រព័ន្ធ iOS គឺ​ប្រើ​កម្មវិធី​ដូចគ្នានេះដែរ ប៉ុន្ដែ​ខុស​ឈ្មោះ​គ្នា ដោយ​កម្មវិធី​នោះ​ឈ្មោះថា Unread​។ អ្នក​អាច​ដោ​ន​ឡូត​តាមរយៈ​លីង​មួយ​នេះ => Unread

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់