adverise with khmeread Untitled 1

ក្មេងស្រី​ម្នាក់នេះ​ធ្វើឱ្យ​សមាជិកសភា​ម្នាក់​ស្ងាត់​មាត់​ដូច​គេ​ចុក​ដោយសារ​សំណួរ​មួយ​នេះ​!

    ​ពេលខ្លះ​ក្មេង​គឺ​ឆ្លាត​ច្រើនជាង​យើង ហើយ​គួរតែ​ឱ្យ Credit (​ទទួលស្គាល់​ស្នាដៃ​) គ្នា​ពេលខ្លះ​។​

​    ​ដូច​ក្មេងស្រី​ក្នុង​រូបភាព​នេះ​អ៊ីចឹង នរណា​ទៅ​ដឹងថា​ក្មេង​តូច​នេះ​ហ៊ាន​ធ្វើឱ្យ​អ្នកនយោបាយ​ម្នាក់ ដែល​នាង​ជួប​លើ​យន្តហោះ​បាក់មុខ​យ៉ាងនេះ​។​

​    ​ខាងក្រោម​នេះ​គឺជា​ការសន្ទនា​រវាង​ក្មេង​តូច​នេះ​ជាមួយនឹង​អ្នកនយោបាយ ធានាថា​អ្នកនឹង​សើច​ជ្រុះ​ធ្មេញ​។​

​    ​ខណៈ​កំពុង​ជិះ​យន្តហោះ សមាជិកសភា​ម្នាក់​បានមក​អង្គុយ​ជិត​ក្មេង​តូច​ម្នាក់នេះ ក្នុងពេលដែល​ក្មេង​តូច​នោះ​កំពុង​អាន​សៀវភៅ​យ៉ាង​ស្ងៀមស្ងាត់​។ សមាជិកសភា​រូបនោះ​បាន​និយាយ​ទៅ​ក្មេងស្រី​នោះ​ថា "​តើ​អូន​តូច​ចង់​ជជែក​លេង​ជាមួយ​ពូ​ទេ​? យន្តហោះ​នឹង​ឆាប់​ទៅដល់​គោលដៅ ប្រសិនបើ​អូន​តូច​ឯង​និយាយ​គ្នា​លេង​ជាមួយ​ពូ​"​។​

​    ​នាង​តូច​នោះបាន​ដាក់​សៀវភៅ​ចុះ​លើ​ភ្លៅ​របស់​នាង​ហើយ​និយាយថា "​តើ​ពូ​ចង់​និយាយ​រឿង​អ្វី​ទៅ​?"​។​

​    ​សមាជិកសភា​តប​ថា "​អូ​! ពូ​មិនដឹង​ទេ​! ចុះបើ​និយាយ​រឿង​សកលលោក​ឡើងក​ម្ដៅ សុខភាព​សកលលោក ឬក៏​ទាក់ទង​នឹង​សេដ្ឋកិច្ច​វិញ យ៉ាងម៉េច​ដែរ​?"​។​

​    ​ក្មេងស្រី​នោះបាន​ឆ្លើយតប​ថា "​ទាំងនោះ​គឺជា​ប្រធានបទ​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្ដែ​ឱ្យ​ខ្ញុំ​សួរ​លោកពូ​មួយ​សំណួរ​ជាមុនសិន​។ សេះមួយ​ក្បាល គោមួយ​ក្បាល និង​ក្ដាន់​មួយ​ក្បាល គឺជា​សត្វ​ស៊ី​ស្មៅ​ដូចគ្នា​។ ក្តាន់​ជុះអាចម៍​ចេញ​ដុំ​ទ្រវែង គោ​ជុះអាចម៍​ចេញ​ជា​សំប៉ែត ប៉ុន្តែ​ម៉េច​ក៏​សេះ​ជុះអាចម៍​ចេញ​កាក ម៉េច​ក៏​អ៊ីចឹង​ពូ​?"​។​

​    ​សមាជិកសភា​រូបនោះ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយសារ​សំណួរ​នោះ និង​ភាពឆ្លាសវៃ​របស់​ក្មេងស្រី​នោះ ហើយ​គិតពី​សំណួរ​នោះ​ឡើង​បែកញើស​ជោគ​ថ្ងាស់ រួច​និយាយថា "​ហឹម​! ពូ​កប់យោបល់​ហើយ​!"​។​

​    ​បន្ទាប់មកទៀត ក្មេងស្រី​នោះបាន​ចាប់​សៀវភៅអាន​បន្តទៀត​។ មុនពេល​នាង​អាន​សៀវភៅ​បន្ត នាង​បាន​ឆ្លៀត​សួរ​ទៅ​សមាជិកសភា​នោះ​មួយ​សំណួរ​ទៀត​យ៉ាង​ដូច្នេះ "​តើ​លោកពូ​ពិត​ជាមាន​សមត្ថភាព​ជជែក​គ្នា​លេង​ជាមួយ​ខ្ញុំ​មែន​ទេ អំពី​រឿង​ឡើង​កម្ដៅ​ផែនដី សុខភាព​សកលលោក ឬក៏​ទាក់ទង​នឹង​សេដ្ឋកិច្ច​? បើ​លោកពូ​មិន​ស្គាល់​សូម្បី​អាចម៍សត្វ​ផង​នោះ​?"៕ (​អ្នកនិពន្ធ​អានា​មិ​ក​)

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់