adverise with khmeread Untitled 1

សំណាង​មួយ​ជាតិ​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​នេះ​! ថៅកែ​ឥណ្ឌា​ឱ្យ​ឡាន ១២៦០ គ្រឿង ផ្ទះ ៤០០ ខ្នង និង​គ្រឿងអលង្ការ​ដល់​បុគ្គលិក ហើយ​សន្យាថា​បុគ្គលិក​ទាំងអស់​នឹងមាន​ផ្ទះ​លុយ​ឡាន​គ្រឿងអលង្ការ​គ្រប់គ្នា​ក្នុងពេល ៥ ឆ្នាំ​

    ​សេដ្ឋី​ពេជ្រ​ចិត្ត​ទូលាយ​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា បាន​ជូន​រង្វាន់​ដល់​បុគ្គលិក​របស់ខ្លួន​ដោយ​ឱ្យ​រថយន្ត និង​ផ្ទះល្វែង​រាប់រយ​ខ្នង ចំពោះ​ការខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ក្រុមហ៊ុន​សម្រេច​គោលដៅ​រកស៊ី​។​

​    ​លោក Savjibhai Dholakia ដែលជា​ម្ចាស់​ក្រុមហ៊ុននាំចេញ​ពេជ្រ​នៅក្នុង​ទីក្រុង Surat បានប្រកាសថា ក្រុមហ៊ុន​របស់លោក​នឹង​ឱ្យ​រថយន្ត​ចំនួន ១២៦០ គ្រឿង ផ្ទះល្វែង​ចំនួន ៤០០ ខ្នង និង​គ្រឿងអលង្ការ​មួយចំនួន​ទៅឱ្យ​បុគ្គលិក​របស់លោក មុននឹង​ពិធីបុណ្យ​សាសនា​ហិណ្ឌូ Diwali ចូលមក​ដល់​នៅ​សប្តាហ៍​នេះ​។​

​    ​ម្ចាស់​ក្រុមហ៊ុន Hare Krishna Exports រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​គោលដៅ​របស់​យើង​គឺថា រាល់​បុគ្គលិក​នីមួយៗ​ត្រូវតែ​មានផ្ទះ​ផ្ទាល់ខ្លួន និង​ឡាន​នៅក្នុង​រយៈពេល ៥ ឆ្នាំ​។ ដូច្នេះ​យើង​បានសម្រេច​ចិត្ត​ជូន​រង្វាន់​រថយន្ត ផ្ទះ និង​គ្រឿងអលង្ការ​ទៅឱ្យ​បុគ្គលិក​"​។​

​    ​គាត់​និយាយថា រង្វាន់​ទាំងនេះ​គឺជា​ការទទួលស្គាល់​ស្នាដៃ​ឆ្នើម និង​ការលះបង់ ដែល​បង្ហាញ​ដោយ​បុគ្គលិក​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​។ 

​    ​ក្រុមហ៊ុន​នឹង​ចំណាយលុយ​ប្រហែល ៥០០ លាន​រូពី (៧ លាន​ដុល្លារ​) ក្រោម​កម្មវិធី​ស្មោះត្រង់​នឹង​ក្រុមហ៊ុន​ដើម្បី​ជូន​រង្វាន់​ដល់​បុគ្គលិក​ដែល​មិនដឹង​ចំនួន​ក្នុងចំណោម​បុគ្គលិក​ចំនួន ៥.៥០០ នាក់​។​

​    ​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​លោក Savjibhai Dholakia ហ៊ាន​ជូន​បុគ្គលិក​បែបនេះ កាលពី​ឆ្នាំ ២០១៤ គាត់​ក៏បាន​ជូន​ឡាន​ចំនួន ៤៩១ គ្រឿង និង​ផ្ទះល្វែង​ចំនួន ២០៧ ខ្នង​ដល់​បុគ្គលិក​ផងដែរ​ក្រោម​កម្មវិធី​ស្រដៀង​នឹង​ឆ្នាំនេះ​៕

ប្រភព៖ សិង្ហបុរី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់