adverise with khmeread Unnamed

ផ្ទុះ​កូដកម្ម​នៅ​រោងចក្រ​កាត់ដេរ​ មរតក​ជាតិខ្មែរ ​កម្មករ​ទាមទា​រ​លក្ខខណ្ឌ​ការងារ​ ១៦​ ចំណុច​

    ភ្នំពេញ ៖ កម្មករ កម្មការិនី​ប្រមាណ​ ៥០​ នាក់​មកពី​រោងចក្រ​កាត់ដេរ ​មរតក​ជាតិខ្មែរ​ អំ​ភើ​រឹល​លី​មី​ធី​ត​ បាននាំគ្នា​មក​តវ៉ា​លក្ខខណ្ឌ​ការងារ ១៦ ​ចំណុច​នៅ​ចំណុច​មុខ​រោងចក្រ​ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅវេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី២៨​ តុលា​ ឆ្នាំ​២០១៦​នេះ ។​

    ក្រុមកម្មករ​បានឱ្យដឹង​ថា កម្មករ កម្មការិនី ប្រមាណ​ ៥០ ​នាក់​លើ ​៥០០ ​នាក់ បាននាំគ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ ចំនួន​ ១៦​ ចំណុច​មាន​ជាអាទិ៍ សុំឱ្យ​ក្រុមហ៊ុន​ពេល​ឈប់សម្រាក​សូម​ដោះដូរ​ថ្ងៃ​ធម្មតា មិនឱ្យ​ដូរ​ថ្ងៃបុណ្យ, សុំឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចេញ​មុន​ម៉ោង​១៥​នាទី, ​មិនត្រូវ​បង្ខំ​កម្មក​ធ្វើការ​មុន​ម៉ោង,​ ត្រូវឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​សុខភាព​មួយថ្ងៃ​ក្នុង​មួយខែ, បន្ត​កិច្ចសន្យា​រយៈពេល​៦ខែ ​ទៅមួយ​ឆ្នាំ​ម្តង, សុំឱ្យ​អ្នកគ្រប់គ្រង​ចិន​កែប្រែ​អាកប្បកិរិយា​ឱ្យបាន​សមរម្យ​, សុំ​ឱ្យមាន​ថ្នាំពេទ្យ​គ្រប់គ្រាន់​ និង​មាន​គ្រូពេទ្យ​នៅ​ជាមួយ​កម្មករ​គ្រប់ពេលវេលា។​ល​។​

    កូដកម្ម​នេះ ក្រុមកម្មករ​បាន​ដឹកនាំ​ពឹងពាក់​សហព័ន្ធ​សហជីព​ចំនួន​៤​គឺ​១- សហព័ន្ធ​សហជីព​កម្មករ​និ​យោ​ជិ​ក របស់លោក លី វេ​ង, ២-​សហព័ន្ធ​សហជីព​ក្តីសង្ឃឹម​របស់លោក ​លី សុខ​នៅ, ៣- សហព័ន្ធ​សហជីព​បេះដូង​ខ្មែរ  របស់លោក​ សាន ថា​ន និង​៤-​សហព័ន្ធ​សហជីព​ក្តីសង្ឃឹម​កម្មករ របស់លោក​ ពៅ ប៊ុន​ណា។​

    យ៉ាងណាក៏ដោយ​កូដ​កម្ម​​នេះ នៅ​ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ ហើយ​កម្មករ​និយាយថា នឹងធ្វើ​កូដកម្ម​នៅ​ថ្ងៃទី​២៩​តុលា​បន្តទៀត  រហូតដល់​មាន​ដំណោះស្រាយ​សមស្រប៕​

adverise with khmeread

មតិយោបល់