adverise with khmeread Untitled 1

នំ "​ហូ​តុ​ក​" អាហារ​ពេញនិយម​តាម​ដងផ្លូវ​នៅ​កូរ៉េខាងត្បូង​! វិធី​ធ្វើ​ងាយៗ​ចំណាយ​ប៉ុន្មាន​ពាន់​រៀល តែ​ឆ្ងាញ់​ញាក់សាច់​!

    ​ថ្ងៃនេះ​លោកអ្នក​នឹង​ស្គាល់​រសជាតិ​អាហារ​តាម​ដងផ្លូវ​ដ៏​ពេញនិយម​នៅ​កូរ៉េខាងត្បូង ដែល​នោះ​ជា​ប្រភេទ​នំ​ដ៏​ឈ្ងុយឆ្ងាញ់​មានឈ្មោះ​ថា "​ហូ​តុ​ក​" (Hotteok)​។ 

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​ស្រូវ​សាលី ២០០ ក្រាម (​បើរ​កនៅ​ផ្សារ​មិន​បានទេ អាច​ជំនួស​ដោយ​ម្សៅ​អង្ករ​) 
​    ​- ម្សៅ​អង្ករដំណើប ១០០ ក្រាម​
​    ​- មេនំ​ប៉័ង ១០ ក្រាម​
​    ​- ស្ករស ១០ ក្រាម​
​    ​- អំបិល ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​ក្តៅ ១៨០ មិ​ល្លី​លីត្រ​
​    ​- ឈី​ស​ឈ្មោះ Mozzarella Cheese (​សម្រាប់ធ្វើ​ស្នូល មិនចាំបាច់​លាយ​គ្នា​ជាមួយ​គ្រឿងផ្សំ​ខាងលើ​ទេ​)
​    ​
​    ​* របៀប​ធ្វើ​
​    ​ចាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ទឹក​ក្តៅ (​លើកលែង​ឈី​ស​) ហើយ​កូរ​វា​ឱ្យ​សព្វ សឹម​យកមក​លុ​ញ​នឹង​ដៃ​ឱ្យ​ស្វិត​។ បន្ទាប់មក យក​ម្សៅ​នោះ​ដាក់​ក្នុង​ចានគោម​មួយ ហើយ​យក​ថង់​គ្របពីលើ​ឱ្យ​ជិត ទុកចោល ៣០ នាទី​។ បន្ទាប់មកទៀត បេះយក​ម្សៅ​នោះ​មួយ​ដុំ​តូច មក​មូល​ធ្វើជា​នំ ហើយ​ដាក់​ឈី​ស Mozzarella Cheese បន្តិច​សម្រាប់ធ្វើ​ស្នូល​។ បន្ទាប់ពី​មូល​នំ​រួចរាល់ យក​វា​ទៅ​ចៀន​ក្នុង​ខ្ទះ ដាក់​ប្រេងឆា​បន្តិចបន្តួច ជាការ​ស្រេច​។ ចុងក្រោយ​លោកអ្នក​អាច​ស្រូប​ទឹកឃ្មុំ​ពីលើ​បន្តិច​ក៏បាន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់