adverise with khmeread Unnamed

កម្មករ​រោងចក្រ​កាត់ដេរ​ ខេ​បូ​ហ្គ័​រ ហ្វី​ង​ជាង ​៧០ ​នាក់​នាំគ្នា​តវ៉ា​ដល់​មុខក្រសួង​ការងារ​

    ភ្នំពេញ ៖ មាន​កម្មករ កម្មការិនី ​ប្រមាណ ​៧០​ នាក់​មកពី​រោងចក្រ​កាត់ដេរ​ខេ​បូ​ហ្គ័​រ ហ្វី​ង (​ខាម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាននាំគ្នា​មក​តវ៉ា​លក្ខខណ្ឌ​ការងារ​មួយ​ចំណុច​នៅ​ចំណុច​មុខក្រសួង​ការងារ ដែលមាន​ទីតាំង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ នៅវេលា​ម៉ោង​៨​ និង​៥០​នាទី​ព្រឹក​ថ្ងៃទី ២៨ ​តុលា​ ឆ្នាំ​២០១៦​នេះ។​

    ក្រុមកម្មករ​បានឱ្យដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ខេ​បូ​ហ្គ័​រ ហ្វី​ង (​ខាម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី មាន​ទីតាំង​ស្ថិត​ផ្លូវ​៣០​ ​ក្រុមទី​៣ ភូមិ​ដំណាក់​ធំ៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ប្រមាណ​ ៧០ ​នាក់​លើ​ ៣៧៧ ​នាក់​មធ្យោបាយ​ម៉ូតូ​ផ្ទាល់​
​ខ្លួន ​៤០​ ​គ្រឿង (​ថៅកែ​ជនជាតិ​ចិន​) បាននាំគ្នា​មក​ដាក់​ញត្តិ​សូម​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ស្តីពី​ការទាមទារ​លក្ខខណ្ឌ​ការងារ ចំនួន​១​ចំនុច​គឺ​នៅពេល​ក្រុមហ៊ុន​បិទទ្វារ​ឬ​ប្តូរ​ទីតាំង​ថ្មី​ក្រុមហ៊ុន​ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល ​និង​ប្រាក់​បំណាច់​ផ្សេងៗ ជូន​កម្មករ​កម្មការិនី​តាមច្បាប់​ស្តីពី​ការងារ​។​

    កូដកម្ម​នេះ ក្រុមកម្មករ​បាន​ដឹកនាំ​ពឹងពាក់​សហព័ន្ធ​សហជីព​ចំនួន​៣​គឺ​១- សហព័ន្ធ​សហជីព​កម្មករ​និ​យោ​ជិ​ក របស់លោក លី វេ​ង, ​សហព័ន្ធ​សហជីព​បេះដូង​កម្មករ​ខ្មែរ​របស់លោក​ ស៊ឹម ផល្លី និង​២- សហព័ន្ធ​សហជីព​សម្ព័ន្ធ​កម្មករ​ខ្មែរ  របស់លោក​ សាន ថា​ន។

    បន្ទាប់មក​តំណាង​ក្រសួង​ការងារ​បានមក​ទទួល​យក​ញ្ញត្តិ​ពី​កម្មករ​ដោយ​សន្យាថា​នឹង​ចុះទៅ​ដោះស្រាយ ហើយ​កម្មករ ក៏​វិលត្រឡប់​ទៅវិញ៕

adverise with khmeread

មតិយោបល់