adverise with khmeread 1

ប្រុសស្អាតកូរ៉េ Lee Min-ho សង្ឃឹមអាចថតកុន Hollywood នៅថ្ងៃណាមួយ

តារា​សម្តែង​កំពុង​មានឈ្មោះ​ល្បីល្បាញ​វ័យ ២៨ ឆ្នាំ លោក Lee Min-ho កាលពីពេល​ថ្មីៗ​នេះ​បានបង្ហាញ​គំនិត​របស់លោក​អំពី​ការ​ប្រឡូក​ក្នុង​ពិភព​ភាពយន្ត Hollywood​។

​អំឡុង​ការសម្ភាសន៍​ជាមួយ​កម្មវិធី KBS Entertainment Weekly កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ លោក Lee បាន​និយាយថា ឥឡូវនេះ​ពេលវេលា​ហាក់ដូចជា​មិនទាន់​ល្អ​សម្រាប់​ការសម្តែង​ជា​លើកដំបូង​នៅ Hollywood ទេ​។​

​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​នឹង​ពេញចិត្ត​ក្នុងការ​សម្តែង​ប្រសិនបើ​ខ្ញុំ​ត្រូវបាន​ផ្តល់ឱកាស​ដើម្បី​ចាប់​អាជីព​ថ្មី​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​របស់​សហរដ្ឋ​អាមេរិក​"​។​

​ទាក់ទង​នឹង​កា​រប​ញ្ជេ​ញ​ខ្សែភាពយន្ត Gangnam 1970 របស់គាត់ គាត់​បាន​និយាយថា "​ខណៈ​ខ្សែភាពយន្ត​នេះ​គឺជា​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់ខ្ញុំ​នៅលើ​អេក្រង់​ធំ ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការរំពឹងទុក​របស់​សាធារណៈជន​។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​ខ្សែភាពយន្ត​នេះ​នឹងធ្វើ​បានល្អ​ប៉ុណ្ណោះ​"​។

​គាត់​បាន​និយាយ​លេងសើច​ថា "​ប្រសិនបើ​ខ្ញុំ​ឈ្នះ​ពានរង្វាន់​មែន​នោះ ខ្ញុំ​ចង់បាន​ពានរង្វាន់​តារា​សម្តែង​ថ្មីថ្មោង​ល្អ​ដាច់​គេ​"៕

adverise with khmeread
ប្រភព៖ ថកស្ពត់

មតិយោបល់