adverise with khmeread 9

វិធាន​ទាំង ១០ នេះហើយ​ដែល​លោក Mark Zuckerberg អនុវត្តបាន​ជោគជ័យ​! មនុស្ស​ធម្មតា​ប្រហែលជា​ធ្វើ​មិនបាន​ដូច​គាត់​ទេ​

    ​សព្វថ្ងៃ​អ្វីៗ​គឺ​អំពី Facebook ទាំងអស់ មិន​ថា​ដេក​ដើរ​ឈរ​អង្គុយ ជិះឡាន ផឹក​កាហ្វេ មើល​កុន ធ្វើការ ជជែក​គ្នា​លេង គឺ​មនុស្ស​កាន់​ទូរស័ព្ទ​ឆែក​មើល Facebook គ្រប់ពេលវេលា ហើយ​សូម្បី​ម៉ោង​ដេក​ក៏​នៅតែ​ឆ្លៀត​ឆែក​មើល Facebook ព្រឹក​ឡើង​មិនទាន់​លុបមុខ​ផង ក៏​ឆែក​មើល Facebook​។ សរុប​ជារួម មនុស្ស​លើ​ពិភពលោក​រស់នៅ​មិនអាច​អត់ Facebook បានទេ ព្រោះ​ឥឡូវនេះ​បណ្តាញ​សង្គម​នេះ​បានក្លាយ​ហួស​ពី​បណ្តាញ​ទំនាក់ទំនង​ប្រចាំថ្ងៃ​ទៅហើយ ដោយ​មនុស្ស​ប្រើប្រាស់​វា​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ផលិតផល​នានា និង​ចំណេះដឹង​រាប់មិនអស់​។ ប៉ុន្តែ​លោកអ្នក​ដែល​ឆ្ងល់​ទេ ថា​ហេតុអ្វី​បានជា Facebook ក្លាយជា​របស់​ដែល​មនុស្ស​អត់​មិនបាន​? តើ​លោក Mark Zuckerberg មាន​វិធីសាស្ត្រ​អ្វីដែល​ធ្វើឱ្យ​គាត់​ជោគជ័យ​របៀបនេះ​? ចម្លើយ​គឺ​មកពី​គាត់​អនុវត្ត​វិធាន​ទាំង ១០ ដូចខាងក្រោម​៖

​    ​១. ប្រើពេល​វេលា​របស់​អ្នកធ្វើ​នូវ​អ្វីដែល​អ្នក​ចង់​ធ្វើឱ្យ​អស់ពី​សមត្ថភាព​
​    ​បរិមាណ​នៃ​ការប្រឹងប្រែង និង​ពេលវេលា​ដែល​អ្នក​ដាក់​នៅក្នុង​អ្វីមួយ​គឺ​សមាមាត្រ​ទៅនឹង​ភាពជោគជ័យ​របស់​អ្នក​។ ការដែល​អ្នក​កាន់តែ​ចំណាយ​ពេលធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ លទ្ធផល​នឹង​កាន់តែ​ល្អប្រសើរ​។ 

​    ​២. ទទួលយក​មតិ​ស្ថាបនា​
​    ​បើ​គ្មាន​មតិ​យោ​បាល់​ពី​អ្នកដទៃ​អំពី​អ្វីដែល​អ្នក​កំពុង​ធ្វើ​ទេនោះ អ្នកនឹង​មិនដឹងថា អ្វីដែល​អ្នក​កំពុង​ធ្វើ​នោះ​ល្អ​ឬ​អន់​នោះឡើយ​។ លោក Mark Zuckerberg តែង​ចំណាយពេល​រាល់​សប្តាហ៍ សួរ​បុគ្គលិក​របស់គាត់ ដើម្បី​ដឹងថា​តើ​ពួកគេ​មាន​យោបល់​បែបណា​ចំពោះ​អ្វីដែល​ក្រុមហ៊ុន​កំពុងដំណើរការ​។ 

​    ​៣. សាង​កំហុស​
​    ​មនុស្ស​មិនមែន​ទេវតា ដូច្នេះ​មនុស្ស​គ្រប់រូប​តែង​សាង​កំហុស ជាពិសេស​កំហុស​ពេល​ចាប់ផ្តើម​អ្វីមួយ​ដែល​ថ្មី​។ កំហុស​ទាំងនោះ​ជា​បទពិសោធន៍​សម្រាប់​ថ្ងៃក្រោយ​ដើម្បី​បញ្ចៀស​កុំឱ្យ​វា​កើតឡើង​ម្តងទៀត​។ 

​    ​៤. ជួល​តែ​មនុ​ស្សណា​ដែល​ចង់​ធ្វើ​ការឱ្យ​អ្នក​
​    ​នៅពេល​អ្នក​ជួល​មនុស្ស​ដែល​មានបំណង​ធ្វើការ​ជាមួយ​អ្នក ដំណើរការ​នៃ​ការជ្រើសរើស​បុគ្គលិក​នឹង​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​មិនមាន​អ្វី​ស្មុ​គ្រ​ស្មាញ​ទេ​។ ការងារ​នឹង​ងាយស្រួល​ធ្វើជា​ទីបំផុត នៅពេល​អ្នកធ្វើការ​ជាមួយ​មនុស្ស​ដែល​មានបំណង​ធ្វើការ​ជាមួយ​អ្នក និង​មានចិត្ត​ទូលាយ​។ 

​    ​៥. ធ្វើការ​ផ្លាស់ប្តូរ​ពិភពលោក​
​    ​លោក Mark Zuckerberg មាន​អារម្មណ៍​ថា សហគ្រិន​ជោគជ័យ​ទាំងអស់ គឺជា​មនុស្ស​ដែល​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​បំណង​ផ្លាស់ប្តូរ​ពិភពលោក និង​ជួយ​អ្នកដទៃ​។ ប្រសិនបើ​អ្នកបើក​អាជីវកម្ម​ដើម្បី​តែ​លុយ​និង​មុខមាត់ នោះ​វា​ជា​វិធានការ​អាត្មានិយម​បំផុត ដែល​នឹងមិន​នាំ​លោកអ្នក​ទៅមុខ​បាន​ឆ្ងាយ​នោះឡើយ​។ 

​    ​៦. រៀនសូត្រ​ពី​មនុស្ស​ជុំវិញខ្លួន​
​    ​មនុស្ស​ដែល​បើក​ចិត្ត​រៀនសូត្រ​ពី​អ្នកដទៃ​គឺជា​មនុស្ស​ឆ្លាត​។ ពួកគេ​នឹង​អាច​កសាង​ក្រុមការងារ​ដ៏​ខ្លាំងក្លា​ដូច​តោ​មួយ ដែល​គ្មាន​គូ​ប្រដូច​បានឡើយ ដោយសារតែ​ពួកគេ​មានគំនិត​ល្អៗ​ច្រើន​ដើម្បី​ចែករំលែក​គ្នា​ទៅវិញទៅមក​។​

​    ​៧. កសាង​ក្រុមការងារ​ដ៏​ល្អ​មួយ​ឱ្យបាន​
​    ​គ្មាន​អាជីវកម្ម​ណាមួយ​អាច​រីកចម្រើន​ទៅបាន​ដោយ​គ្មាន​ក្រុមការងារ​ដ៏​ល្អ​មួយ​នោះទេ​។ Mark Zuckerberg បាន​ចំណាយ​ពេលវេលា​ដ៏​សំខាន់​របស់គាត់​នៅ​ជាមួយ​ក្រុមការងារ​ស្នូល និង​ជួល​តែ​មនុស្ស​ត្រូវ តែប៉ុណ្ណោះ​សម្រាប់​ការងារ​។ 

​    ​៨. គិត​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​ងាយស្រួល​បំផុត​
​    ​ពេល​បង្កើត Facebook លោក Mark Zuckerberg ផ្តោត​សំខាន់​មុនគេ​គឺ​អតិថិជន (​អ្នកលេង Facebook) ដោយ​គាត់​ខិតខំ​ធ្វើ​គ្រប់​វិធី​ឱ្យតែ​អ្នកប្រើប្រាស់​ពេញចិត្ត និង​មាន​អារម្មណ៍​ងាយស្រួល​ប្រើប្រាស់ Facebook បំផុត​។ 

​    ​៩. លះបង់​តស៊ូ​ដើម្បី​តែ​សម្រេច​គោលដៅ​
​    ​មិនមែន​ធនធាន និង​បទពិសោធន៍​ទេ ដែលនាំឱ្យ​អាជីវកម្ម​ជោគជ័យ អ្វីដែល​នាំឱ្យ​លោកអ្នក​ជោគជ័យ​គឺ​ការលះបង់​តស៊ូ​ដើម្បី​តែ​សម្រេច​គោលដៅ​ឱ្យខាងតែបាន​។ Mark Zuckerberg រក្សា​ការតស៊ូ​ដើម្បី​ដើរទៅ​ដល់​គោលដៅ​របស់លោក​មិនដែល​បោះបង់ចោល​ម្តងណា​ឡើយ បើទោះបី​មិន​ប្រាកដប្រជា​ជាមួយនឹង​គំរូ​អាជីវកម្ម ដែល​ក្រុមហ៊ុន​យក្សៗ​ផ្សេងទៀត​មិន​ហ៊ាន​វិនិយោគ​ក៏ដោយ​។ សព្វថ្ងៃ Facebook បាន​ក្លាយជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស​លើ​ពិភពលោក និង​ក្លាយជា​ចំណែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​។ 

​    ​១០. ការប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​ជា​រឿង​សំខាន់ 
​    ​ការ​មាន​ទំនាក់ទំនង​ល្អ​ក្នុងសង្គម​គឺ​ស្មើនឹង​ភាពជោគជ័យ​។ អ្នក​ត្រូវតែ​រក្សា​ទំនាក់ទំនង​សង្គម​ឱ្យបាន​ល្អ​។ លោក Mark ទទួលបាន​ជោគជ័យ​សម្បើម​ដល់​សព្វថ្ងៃ​គឺ​កុំ​តែ​បាន​មិត្តភក្តិ​ពី​វិទ្យាល័យ​ជាមួយគ្នា​ជួយ​សហការ​បង្កើត Facebook​។​

​    ​ឥឡូវនេះ​អ្នក​បានដឹង​ពី​វិធាន​ទាំង ១០ របស់លោក Mark Zuckerberg ហើយ ដូច្នេះ​ដល់​វេន​លោក​អ្នកយក​វិធាន​របស់គាត់​ទៅ​អនុវត្ត​ម្តង​ហើយ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់