adverise with khmeread Unnamed %284%29

តៃកុង​ស្ទាវ​បើករថយន្ត​ដឹក​កម្មករ​មិន​ប្រយ័ត្ន​ក្រឡាប់​របួស​កម្មករ​រោងចក្រ​​ 7NG ធ្ងន់​-​ស្រាល ​១១​ នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កើត​ឡើ​ថ្ងៃទី​២៨​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ និង​៤០នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅលើ​ផ្លូវ​បេតុង​ក្នុង​រោងចក្រ​ 7NG​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក​ Hyundai ប្រភេទ​ដឹកទំនិញ ពណ៌​ស​ពាក់ស្លាកលេខ ភ្នំពេញ 3C-4316 ​បើកបរ​ដោយ​ឈ្មោះ​ ហ៊ិ​ន ថុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទងត្រឡាច ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

    រថយន្ត​នេះ​បាន​ដឹក​កម្មករ​រោងចក្រ 7NG​ ប្រមាណ​ជាង​២០​នាក់ ដោយ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើងបាន​ក្រឡាប់​តែម្នាក់ឯង បណ្ដាលឱ្យ​រងគ្រោះ​កម្មការិនី​រោងចក្រ​ចំនួន​ ១១ ​នាក់ ក្នុងនោះ​របួសធ្ងន់ ​៧​ នាក់ និង​ស្រាល​ចំនួន​ ៤ ​នាក់​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​
    ១.​ឈ្មោះ​ ច្រេះ សុនី​ ភេទ​ស្រី​ អាយុ​២០ឆ្នាំ ​នៅ​ភូមិ​ខ្ចោ​ង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ​(​របួសធ្ងន់​)
    ២.​ឈ្មោះ ​ភុំ សុ​ហ៊ី​ន​ ភេទ​ស្រី ​អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ (​រងរបួស​ធ្ងន់​) 
    ៣.​ឈ្មោះ​ ខាន់ សុភាព អាយុ​៣៣​ឆ្នាំ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ (​រងរបួស​ធ្ងន់​)
    ៤.​ឈ្មោះ​ ហុក ហាង ​ភេទ​ស្រី​ អាយុ​២៥ឆ្នាំ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ (​រងរបួស​ធ្ងន់​)
    ៥.​ឈ្មោះ​ កែម សុខ​ខឺ​ន ​ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ (​រងរបួស​ធ្ងន់​)
    ៦.​ឈ្មោះ ​ឌឹ​ម​ សុខ​ណា ភេទ​ស្រី ​អាយុ​២៧ឆ្នាំ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ (​រងរបួស​ធ្ងន់​)
    ៧.​ឈ្មោះ​ ពៅ ស្រី​នោ ​ភេទ​ស្រី ​អាយុ​៣៦ឆ្នាំ ​នៅ​ភូមិ​ជា​មួ​យ​គ្នា ​(​រងរបួស​ធ្ងន់​)
    ៨.​ឈ្មោះ ​ប្រាក់ គឹម​លាង ភេទ​ស្រី ​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ (​រង​របួល​ស្រាល​)
    ៩.​ឈ្មោះ ​ផើង សុភា​ន់ ភេទ​ស្រី​ អាយុ​២៥ឆ្នាំ​នៅ​ភូមិ​ឃុំ ជាមួយគ្នា​ (​រងរបួស​ស្រាល​)
    ១០​ភុំ សុខ​ណឺ​ន ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​រងរបួស​ស្រាល​)​
    ១១.​ឈ្មោះ​ និល សុខ​ឃឿន ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​រងរបួស​ស្រាល​)​។​

    ប៉ូលិស​បន្តទៀតថា មូល​ហេតុដែល​កើតមាន​គ្រោះថ្នាក់​នេះ​ឡើង​គឺ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​។ ក្រោយពេល កើតហេតុ រថយន្ត​បង្ក​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ស្រុក​ខ្សាច់កណ្ដាល​យកមក​រក្សារ​ទុក​នៅ​អធិការ​ប៉ូលិស​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់