adverise with khmeread Untitled 1

ឱ​ព្រះ​អើយ នេះហើយ​ជា​ឋានសួគ៌​លើដី ចាំបាច់​ទៅរក​ដល់​លើ​មេឃ​! កោះ Dhidhoofinolhu កន្លែង​ដែល​ធ្វើឱ្យ​មនុស្ស​កាន់​កាមេរ៉ា​ថត​មិន​ដក​ដៃ​

    ​ជាមួយ​ផ្ទៃ​ទឹកសមុទ្រ​ថ្លាយង់ មេឃ​ខៀវស្រងាត់ និង វីឡា​ព្រោងព្រាត​ទាំង​លើទឹក​និង​លើ​ឆ្នេរ​ដ៏​ពិសេស ប្រទេស​ម៉ា​ល់​ឌី​វ​ត្រូវ​អ្នកទេសចរ​ភាគច្រើន​លើសលុប​ចាត់ទុកជា "​ឋានសួគ៌​លើ​ផែនដី​"​។ គ្រប់គ្នា​ដែល​គ្រាន់តែ​ទៅដល់​ម៉ា​ល់​ឌី​វ​ភ្លាម​លាន់​មាន់​គ្រប់គ្នា​ថា មកដល់​ឋានសួគ៌​ហើយ​។​

​     ពេល​ហោះ​រំលង​លើ​មហាសមុទ្រ​ថ្លាឈ្វេង មុននឹង​យន្តហោះ​ចុះចត​លើ​កោះ Dhidhoofinolhu គេ​នឹង​ឃើញ​ទេសភាព​ដ៏​អស្ចារ្យ រក​អ្វី​ថ្លែង​មិនបាន​។ បន្ទាប់ពី​ចុះ​ពីលើ​យន្តហោះ លោកអ្នក​ត្រូវ​ចំណាយពេល​យ៉ាងតិចណាស់​ក៏ ៧ ថ្ងៃ​ដែរ​ដើម្បី​ស្នាក់នៅ​រមណីយដ្ឋាន​សណ្ឋាគា​រ​ផ្កាយ​ប្រាំ Lux South Ari Atoll ពុំ​នោះទេ លោកអ្នក​ដូច​មក​បោះ​លុយ​ចោល​ឥតប្រយោជន៍ ដោយ​មិនបាន​ទស្សនា​ឋានសួគ៌​នេះ​ឱ្យបាន​សព្វ​នៅឡើយ​។ 

​    ​កេរ្តិ៍ឈ្មោះ​របស់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ពិតជា​ស័ក្តិសម​នឹង​ទទួលបាន​ណាស់​ដោយហេតុថា​វា​បានផ្តល់​ជូន​នូវ​ទីតាំង​ទេសភាព​ល្អ​ប្រណិត​បំផុត​ក្នុងប្រទេស​ម៉ា​ល់​ឌី​វ រហូតដល់​ថ្នាក់​លោកអ្នក​សឹងតែ​មិន​ដាក់ចុះ​ទូរស័ព្ទ​ដើម្បី​ផ្តិត​ទេសភាព​ទៀតផង​។ រមណីយដ្ឋាន​សណ្ឋាគារ​នេះ​គ្រោង​បើក​សាខា​ទី​ពីរ​ក្នុង​ឆ្នាំ ២០១៧ នេះ​ផងដែរ​។ 

​    ​រមណីយដ្ឋាន Lux South Ari Atoll មាន​បន្ទប់ និង​វីឡា​ធំ​ទូលាយ​ចំនួន ១៩៣ ខ្នង ដែល​សង់​ប៉​ប្រប​តាម​ឆ្នេរ​ខ្សាច់​សក្បុស​ប្រវែង​ជាង ៣ គីឡូម៉ែត្រ​នៃ​កោះ​នេះ ដែល​ផ្ទះ​នីមួយៗ​គឺមាន​បែរមុខ​ទៅ​ថ្ងៃ​រះ​ផង និង​ថ្ងៃ​លិច​ផង ហើយ​ផ្ទះ​ទាំងនោះ​គឺ​សង់​បណ្តែត​លើ​បឹង​ទឹកប្រៃ​ដ៏​ថ្លាយង់ ដែល​ធ្វើឱ្យ​លោក​អ្នកមាន​អារម្មណ៍​ថា​ដូច​កំពុង​អណ្តែត​លើ​មហាសាគរ​ដែល​គ្មាន​ទិស​ត្រើយ​យ៉ាង​ដូច្នោះ​ឯង​។​

​    ​តម្លៃ​ស្នាក់នៅ​រមណីយដ្ឋាន Lux South Ari Atoll ក្នុង​មួយ​យប់​៖
​    ​- ផ្ទះ​របៀប​ជា​បន្ទប់​តូច​មួយ​នៅលើ​ឆ្នេរ ៤០០ ដុល្លារ​
​    ​- ផ្ទះ​វីឡា​លើ​ឆ្នេរ ៦៦០ ដុល្លារ​
​    ​- ផ្ទះ​វីឡា​លើ​ឆ្នេរ​មាន​អាងទឹក ៨៦០ ដុល្លារ​
​    ​- វីឡា​លើទឹក ៨៦០ ដុល្លារ​
​    ​- វីឡា​លើទឹក​ហើយ​មាន​អាង​ហែល​ទឹក ១.១០០ ដុល្លារ​៕ 

ប្រភព៖មែលអនឡាញ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់