adverise with khmeread 14894657 1160284267391780 383701106 o

ថៅកែ​កាហ្វេ​ប្រើ​ឱ្យ​ទារលុយ​ម៉ូយ​...​ស៊ីដាច់​ទាំង​ម៉ូតូ​ និងទាំង​​លុយ ​១៦​ ម៉ឺ​ន​រៀល​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត យក​ម៉ូតូ ​០១​ គ្រឿង ​និង​ប្រាក់ ​១៦០.០០០​ រៀល​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួននៅ​ថ្ងៃទី​២៨​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ផ្ទះជួល លេខ៨២ ផ្លូវលំ ក្រុមទី​០៣ ភូមិ ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៉ុន ចំរើន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​កិន​កាហ្វេ ស្នាក់នៅ​ផ្ទះជួល លេខ ៨២ ផ្លូវលំ ក្រុមទី​០៣ ភូមិ ទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ការឃាត់ខ្លួន​នេះ​ពីបទ រំលោភ​លើ​ទំនុក ចិត្ត​យក​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០០១ លេខ​តួ និងលេខ​ម៉ាស៊ីន ៨៥៩៤៧៧៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX- 2564 និង ប្រាក់រៀល​ចំនួន ១៦០.០០០​រៀល​ របស់​ជនរងគ្រោះ​ឈ្មោះ ថុ​ន ណាត ភេទស្រី អាយុ ៣០ ឆ្នាំ
ជនជាតិខ្មែរ មុខរបរ កិន​កាហ្វេ​លក់ ស្នាក់នៅ​ផ្ទះជួល លេខ៨២ ផ្លូវលំ ក្រុមទី​០៣ ភូមិទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​១៦​ តុលា​ ២០១៦ វេលា​ម៉ោង​៥​ល្ងាច នៅ​ចំណុច​ផ្ទះជួល លេខ៨២ ផ្លូវលំ ក្រុមទី​០៣ ភូមិទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​លួច​ខណៈពេលដែល​ជនរងគ្រោះ​ជា​ថៅកែ បាន​ប្រើ​ឱ្យ​ជនសង្ស័យ​ជា​កម្មករ​ជិះ​ម៉ូតូ​របស់ខ្លួន​ទៅ​ទារលុយ​ពី​ម៉ូយជំពាក់​ថ្លៃ ទិញ​កាហ្វេ​។ ប៉ុន្តែ​នៅពេល​ទារលុយ​បាន​ជនសង្ស័យ​បាន​យក​ម៉ូតូ​និង​លុយ​របស់​ជនរងគ្រោះ​គេចខ្លួន​តែម្តង​។​

    បន្ទាប់មក​ជនរងគ្រោះ​ និង​ក្រុមគ្រួសារ​តាម​ទៅរក​ឃើញ​នៅផ្ទះ​ជួល ភូមិត្រពាំង​ថ្លឹង សង្កា​ត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ ក៏​ឃាត់ខ្លួន​ប្រគល់ឱ្យប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាត់ការ​តាមច្បាប់​តែម្តង។ ​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង៕​

adverise with khmeread

មតិយោបល់