adverise with khmeread Neymarmessi cropped hdjfio42ycey171wcbwhr7bgz

ឪពុក Neymar: បើ​គ្មាន Messi ក៏​គ្មាន Neymar ដែរ​

    ​ឪពុក​របស់ Neymar បាន​និយាយថា កូនប្រុស​របស់​លោ​កលេ​ង​ឱ្យ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ Barcelona គឺ​ព្រោះតែ​ម្ចាស់​ពានរង្វាន់ Ballon d'Or ប្រាំ​សម័យកាល Lionel Messi ។​

​    ​ចាប់តាំងពី​ការផ្ទេរ​ទៅកាន់​ទឹកដី Camp Nou ក្នុង​ឆ្នាំ ២០១៣ មក Neymar បាន​ចូលរួម​ក្នុងការ​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​ជាមួយ Messi យ៉ាង​សាហាវ ដោយបាន​ជួយ​ឱ្យ Barca ឈ្នះ​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ចំនួន​ពីរលើក និង​ពាន​ក្លឹប​កំពូល​ក្នុង​តំបន់​អឺរ៉ុប Champions League ក្នុង​រដូវ​កាល ២០១៤-១៥ ក្នុងចំណោម​ពាន​ផ្សេងៗ​ទៀត​។​

​    ​ហើយ Messi ដែល​ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ឆ្នើម​បំផុត​របស់​ពិភពលោក​ដែល​មិនអាច​ប្រកែក​បាន​នោះ នៅតែ​បាន​ជំរុញ​ទឹកចិត្ត​របស់ Neymar​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​ឪពុក​របស់​តារាបាល់ទាត់​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​លវ័យ ២៤​ឆ្នាំ​រូបនេះ​។​

​    ​ឪពុក Neymar បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Cope ថា "​យើង​គ្រប់គ្នា​ដឹងថា Messi គឺជា​នរណា​។ គាត់​គឺជា​និមិត្តរូប​របស់​កូនប្រុស​ខ្ញុំ ហើយ​សម្រាប់​កូន​ខ្ញុំ វា​ជាការ​រីករាយ​ណាស់​ដែល​បាន​លេង​នៅ​ក្រុម​ជាមួយ​គាត់​។ កូន​ខ្ញុំ​តែងតែ​រីករាយ​ដែល​បាន​លេង​ជាមួយគ្នា ហើយ​គាត់​គឺ​កំពុង​លេង​នៅទីនេះ​ដើម្បី Messi ។ ប្រសិនបើ Messi ហើយ Ronaldo មិន​ធ្លាប់មាន​នោះទេ ប្រហែលជា Neymar មិន​ធ្លាប់មាន​ដូចគ្នា ដូចគ្នា​ទៅនឹង Pele និង Maradona អ៊ីចឹង ដែល​ពួកគេ​ទាំង​ពីរបាន​បំផុសគំនិត​កីឡាករ​ជាច្រើន​"​។​

​    ​គាត់​បាន​បន្ថែមថា "Messi ស័ក្តិសម​នឹង​ឈ្នះ Ballon d'Or "​។​

​    ​Neymar ដែល​បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​ថ្មី​កាលពី​សប្តាហ៍​មុន ដែល​នឹង​បន្ត​ស្នាក់នៅ​ជាមួយ​ក្លឹប​រហូតដល់​ឆ្នាំ ២០២១ ក៏ត្រូវ​បានតែងតាំង​ជា​បេក្ខជន​សម្រាប់​ការ​ប្រជែង​ពាន Ballon d'Or ផងដែរ​៕

adverise with khmeread

មតិយោបល់