adverise with khmeread Cristianoronaldo cropped 17xrwumn359yu126ds4hibw2rc

Cannavaro: Cristiano Ronaldo សម​នឹង​ឈ្នះ Ballon d'Or

    ​មិនមាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​ដែល​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo ស័ក្តិសម​នឹង​ឈ្នះ​ពានរង្វាន់​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or​។​នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​អតីត​ខ្សែការពារ​អធិរាជ​ស Fabio Cannavaro ។​

​    ​Ronaldo គឺជា​បេក្ខជន​ដែលមាន​លទ្ធភាព​ខ្ពស់​ជាងគេ​ម្នាក់​ក្នុងការ​ឈ្នះ​ពាន Ballon d'Or បន្ទាប់ពី​បាន​ជួយ​ឱ្យ​អធិរាជ​ស​ឆ្ពោះទៅកាន់​ការកាន់កាប់​ពាន​ក្លឹប​កំពូល​តំបន់​អឺរ៉ុប Champions League និង​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​ក្នុងនាម​ជា​ប្រធាន​ក្រុម​ឱ្យ​ឈ្នះ​ពាន​កំពូល​អឺរ៉ុប Euro 2016​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣១​ឆ្នាំ ដែលជា​ម្ចាស់​ពាន Ballon d'Or ចំនួន​ពីរ​សម័យកាល ដែល​បច្ចុប្បន្ន​បាន​បំបែក​ចេញពី​ពាន​តារា​ឆ្នើម​ប្រចាំឆ្នាំ FIFA World Player អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ៥១​គ្រាប់​ក្នុងការ​ប្រកួតប្រជែង​ទាំងអស់​សម្រាប់​អធិរាជ​ស​កាលពី​រដូវ​កាល​មុន ខណៈដែល​គាត់​ក៏បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​បី​គ្រាប់​ផងដែរ​សម្រាប់​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ដំណើរ​ប្រជែង​របស់ខ្លួន​ក្នុងប្រទេស​បារាំង​។​

​    ​Cannavaro បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Marca ថា "Cristiano Ronaldo ស័ក្តិសម​នឹង​ឈ្នះ Ballon d'Or ដោយ​គ្មាន​មន្ទិល​អ្វី​ឡើយ​។ ទោះបីជា​គាត់​មិនអាច​រក​គ្រាប់​បាល់​បាន​នា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ យើង​មិនគួរ​បំភ្លេច​នូវ​រាល់​អ្វី​គ្រប់យ៉ាង ដែល​គាត់​បានសម្រេច​ក្នុងឆ្នាំនេះ​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់